ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ ទាហានថៃម្នាក់ត្រូវបានសម្លាប់និងបីនាក់ទៀតរងរបួសក្នុងការផ្ទុះគ្រាប់បែកបង្កប់តាមដងផ្លូវនៅស្រុកមួយក្នុងខេត្តយ៉ាឡាភាគខាងត្បូងជាប់ព្រំដែនម៉ាឡេស៊ី កាលពីថ្ងៃសុក្រទី១២ឧសភា។ គ្រាប់បែកបានផ្ទុះនៅម៉ោងប្រមាណ១០ព្រឹកនៅពេលកងល្បាតយោធានិងកងស្ម័គ្រចិត្តដើរកាត់តំបន់នោះក្នុងឃុំបានណាង សាតា(Bannang Sata)។ ការស៊ើបអង្កេតបង្ហាញថា ជនវាយប្រហារបានលាក់ខ្លួនក្នុងចំការកៅស៊ូនៅក្រោយសាលារៀនមួយ និងបានចុចបំផ្ទុះគ្រាប់បែកនៅពេលកងល្បាតទៅដល់។ មន្ត្រីថៃពិនិត្យកន្លែងផ្ទុះកាលពីព្រឹកថ្ងៃសុក្រ ការផ្ទុះគ្រាប់បែកនេះបានកើតឡើងក្រោយមានការដុតបំផ្លាញបន្តបន្ទាប់នៅក្នុងខេត្តភាគខាងត្បូងបី យ៉ាឡា,ផាតានីនិងណារ៉ាតធីវ៉ាត កាលពីយប់ថ្ងៃព្រហស្បតិ៍។វាក៏កើតឡើងចំពេលរដ្ឋបាលកណ្តាលថៃកំពុងត្រៀមខ្លួនសំរាប់ការបោះឆ្នោតសកលនាថ្ងៃ១៤ឧសភា។ ទីតាំងចំនួន២៣នៅក្នុងខេត្តភាគខាងត្បូងបីរងការដុតបំផ្លាញកាលពីយប់ថ្ងៃព្រហស្បតិ៍រួមមានបង្គោលអង់តែទូរស័ព្ទ បង្គោលភ្លើងនិងការដុតកង់រថយន្ត...