Day: May 13, 2023

អត្តពលិកវៀតណាមដណ្តើមបានមេដាយមាសទៀតហើយល្ងាចនេះ

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖កីឡាការិនីមកពីប្រទេសវៀតណាមបានឈ្នះមេដាយ មាសខណៈកីឡាការិនីមកពីប្រទេសថៃឈ្នះមេដាយប្រាក់និងកីឡាការិនីមកពីប្រទេសម៉ាឡេស៊ី ឈ្នះមេដាយសំរិទ្ធ លើវិញ្ញាសាប្រកួតកង់គួកនារី ក្នុងចម្ងាយផ្លូវ ១០០,៤គីឡូម៉ែត្រ (វិលជុំ ) នៅតំបន់ឧទ្យានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងតំបន់វង់ធំ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ។ កីឡាប៉េតង់កម្ពុជា...

សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការផ្លូវច្បាប់លើមេដឹកនាំគណបក្សភ្លើងទៀន

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានចាត់វិធានការចំពោះថ្នាក់ដឹក នាំគណបក្ស ភ្លើងទៀនប្រសិនបើហ៊ានបង្កឱ្យមានចលាចលសង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈខណៈដែលកម្ពុជាកំពុងតែរៀបចំព្រឹត្តិការណ៍​កីឡាស៊ីហ្គេម ។ សម្តេចតេជោបាន ព្រមានបែបនេះ ជាប្រតិកម្មតបតទៅនឹងសេចក្តីប្រកាសរបស់គណបក្សភ្លើងទៀនដែលគ្រោងប្រមូ​ផ្តុំអ្នកគាំទ្ររបស់ខ្លួននៅទូទាំងប្រទេសក្រោយពីត្រូវបានគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោតបដិសេធមិនចុះបញ្ជីឱ្យគណបក្សនេះឈរឈ្មោះ​សម្រាប់​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណ្តិទី៧ ឆ្នាំ ២០២៣។ តាមរយៈសារជាសម្លេងបង្ហោះតាមបណ្តាញតេឡេក្រាមនាល្ងាចថ្ងៃទី១៣...

សមត្ថកិច្ចបន្ដចុះបង្ក្រាបទីតាំងស្ដុកឈើមួយកន្លែងដោយដកហូតបានវត្ថុតាងមួយចំនួនធំ

ដោយៈ ភ្នំសន្ទុក/ព្រះវិហារៈ កម្លាំងសមត្ថកិច្ចបានបន្ដចុះបង្ក្រាបទីតាំងស្ដុកឈើមួយកន្លែង ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយធ្វើការដកហូតបានវត្ថុតាងមួយចំនួនធំ ។ កម្លាំងកងរាជអាវុធហត្ថស្រុកគូលែន ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ស៊ី មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងបរិស្ថានដែនជម្រាកសត្វព្រៃគូលែនព្រហ្មទេព នឹងកម្លាំងសហគមន៍ព្រៃផ្ដៅ...

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានៅរសៀលថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣ បានចេញសារជាសំឡេងបន្ទាន់មួយដោយអំពាវនាវឱ្យបងប្អូន ដែលគាំទ្រគណបក្សភ្លើងទៀនសូមរក្សាភាពស្ងៀម ស្ងាត់កុំធ្វើតាមការអំពាវនាវការញុះញង់របស់មេដឹកនាំខ្លួន។ទន្ទឹមនេះសម្ដេចតេជោក៏បានព្រមានចាត់វិធានការជាបន្ទាន់ចំពោះសកម្មភាពដែលបង្កការប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈរបស់ជាតិ។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានៅរសៀលថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣ បានចេញសារជាសំឡេងបន្ទាន់មួយដោយអំពាវនាវឱ្យបងប្អូន ដែលគាំទ្រគណបក្សភ្លើងទៀនសូមរក្សាភាពស្ងៀម ស្ងាត់កុំធ្វើតាមការអំពាវនាវការញុះញង់របស់មេដឹកនាំខ្លួន។ទន្ទឹមនេះសម្ដេចតេជោក៏បានព្រមានចាត់វិធានការជាបន្ទាន់ចំពោះសកម្មភាពដែលបង្កការប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈរបស់ជាតិ។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសំឡេងបន្ទាន់អំពាវនាវឱ្យបងប្អូនដែលគាំទ្រគណបក្សភ្លើងទៀន សូមរក្សាភាពស្ងៀមស្ងាត់និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពល្មើស

ដោយៈមុនីរ័ត្ន,តារារិទ្ធ/ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានៅរសៀលថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣ បានចេញសារជាសំឡេងបន្ទាន់មួយដោយអំពាវនាវឱ្យបងប្អូន ដែលគាំទ្រគណបក្សភ្លើងទៀនសូមរក្សាភាពស្ងៀម ស្ងាត់កុំធ្វើតាមការអំពាវនាវការញុះញង់របស់មេដឹកនាំខ្លួន។ទន្ទឹមនេះសម្ដេចតេជោក៏បានព្រមានចាត់វិធានការជាបន្ទាន់ចំពោះសកម្មភាពដែលបង្កការប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈរបស់ជាតិ។ សូមជូនសារជាសំឡេងទាំងស្រុង៖

ស្រុកសន្ទុក៖រយៈពេលប្រាំខែ ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជាស្រុកសន្ទុកទទួលសមាជិកថ្មីជាង៣.០០០នាក់

ដោយៈបញ្ញាសាស្រ្ត/កំពង់ធំ៖ក្នុងរយៈពេលប្រាំខែដើមឆ្នាំនេះគណបក្សស្រុកសន្ទុកទទួលសមាជិកប្សថ្មីដែលស្ម័គ្រចិត្តមកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាមានចំនួន៣.១៤៦នាក់។នេះបើតាមការបញ្ជាក់របស់លោក ឡង គីសឺង ប្រធានគណៈកម្មាធិការគណបក្សស្រុកសន្ទុក ខេត្តកំពង់ធំនៅក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការសមាជិកថ្មី​ចំនួន១៣៤៥នាក់មកពីឃុំចំនួនបីគឺឃុំកកោះ,ឃុំទីពោនិងឃុំត្បូងក្រពើកាលពីព្រឹកថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៣ក្រោមអធិបតីភាពលោក ស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងប្រធានក្រុមការងារចុះជួយស្រុកសន្ទុក។ ថ្លែងទៅកាន់សមាជិសមាជិកាថ្មីនិងអ្នកចូលរួម លោក ស៊ុំ សន្និសិទ្ធ ក្នុងនាមប្រធានក្រុមការងារថ្នាក់និងក្រុមការងារចុះ ជួយស្រុកសន្ទុកបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិកថ្មីទាំងអស់ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។លោកបានចាត់ទុកវត្តមានរបស់សមាជិកសមាជិកាថ្មីនៅពេលនេះថាជាប្រភពកម្លាំងមួយបន្ថែមទៀតសម្រាប់គណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងនិងមានលទ្ធភាពច្រើនថែមទៀតនៅក្នុងការដឹកនាំនិងបន្តបំពេញភារកិច្ចបម្រើប្រទេសជាតិ...

លោក ព្រាប កុល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ព្រាប កុល ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។...

អាល្លឺម៉ង់កាលពីថ្ងៃសៅរ៍បានប្រកាសផ្តល់ជំនួយយោធាចំនួន២,៧ពាន់លានអឺរ៉ូ(៣ពាន់លានដុល្លា) ជាជំនួយមួយកញ្ចប់ធំបំផុតចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកចូលអ៊ុយក្រែន និងបានសន្យាគាំទ្រ រដ្ឋាភិបាលទីក្រុងគៀវបន្ថែមទៀតដរាបណាអ៊ុយក្រែននៅតែត្រូវការ។

តើ​រូបភាព​ទន់ភ្លន់​របស់​នាយករដ្ឋមន្ត្រី​ថៃ​អាច​បញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​ផ្តល់​ឱ្យ​គាត់​មួយ​អាណត្តិ​ទៀត​ឬ​យ៉ាងណា​?

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CNA) ៖ នាយករដ្ឋមន្ត្រី​កំពុងកាន់​អំណាច​របស់​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ប្រជែង​ការបោះឆ្នោត​ថ្ងៃទី ១៤ ខែ​ឧសភា ក្រោម​គណបក្ស​ផ្សេង​គឺ គណបក្ស​រួបរួម​ជាតិ​ថៃ បន្ទាប់​ពី​ចែកផ្លូវ​ជាមួយ​គណបក្ស​កាន់អំណាច...

មេដឹកនាំ​ហិរញ្ញវត្ថុ​G7 ប្តេជ្ញា​ទប់​អតិផរណា ពង្រឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់ តែ​មិន​និយាយ​អំពី​ចិន​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មេដឹកនាំ​ហិរញ្ញវត្ថុ​ក្រុម​ប្រទេស​G7 កាលពី​ថ្ងៃ​សៅរ៍​បាន​រួម​គ្នា​គាំទ្រ​អ៊ុ​យក្រែន និង​តាំងចិត្ត​អនុវត្ត​ទណ្ឌកម្ម​លើ​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​​ចូល​ប្រទេស​ក្បែរ​ខាង​ខ្លួន តែ​មិន​បាន​និយាយ​អំពី​ចិន​ទេ​។​ ​ក្រុម​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារកណ្តាល បានបញ្ចប់​កិច្ច​ពិភាក្សា​គ្នា​បី​ថ្ងៃ​នៅ​ទីក្រុង នី​អ៊ី​ហា្ក​តា​(Niigata)​ប្រទេស​ជប៉ុន ជាមួយ​នឹង​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ​ដោយ​សន្យា​នាំ​អតិផរណា​អោ​​យមក​នៅក្រោម​ការគ្រប់គ្រង​បាន ជួយ​ប្រទេស​នានា​ដែល​កំពុង​ជួប​បញ្ហា​បំណុល​និង​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។​ ​ពួកគេ​ក៏​ប្តេជ្ញា​សហការគ្នា​ដើម្បី​ស្ថាបនា​ខ្សែសង្វាក់​ផលិតកម្ម​ចំរុះ​មុខ​និង​មាន​ស្ថិរភាព​កាន់តែខ្លាំង​ឡើង​សំរាប់​ការអភិវឌ្ឍ​ប្រភព​ថាមពល​ស្អាត​និង​ជំរុញ​ភាព​ធន់​សេដ្ឋកិច្ច​សកល​ទល់នឹង​ការវាយប្រហារ​​ភ្លាមៗ​ផ្សេងៗ​ដែល​អាច​កើតមាន​។​ ​សេចក្តីថ្លែងការណ៍​មិនបាន​និយាយ​ទាក់ទង​ចិន ឬ​ការអនុវត្ត​សេដ្ឋកិច្ច​បែប​បង្ខិតបង្ខំ​ក្នុង​គោលបំណង​នយោបាយ​ទេ​។​ ​កិច្ចពិភាក្សា​ក្រុមមន្ត្រី​ហិរញ្ញវត្ថុ​នេះ បង្កើត​គ្រឹះ​សំរាប​ជំនួប​កំពូល​របស់​មេដឹកនាំ​G7​នៅ​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា...