Day: May 14, 2023

ស៊ីហ្គេម៖ ថ្ងៃនេះ កីឡាកាយសម្ព័ន្ធ បញ្ចប់ការប្រកួត

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា នេះ ប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Aerobic) បានបញ្ចប់ការប្រកួតជាស្ថាពរហើយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះម្ចាស់ផ្ទះកម្ពុជា ទទួលបានមេដាយសរុប ប្រាក់១...

នារីបុគ្គលិកធនាគារនិងជានិស្សិតនៅបន្ទាយមានជ័យបាត់បង់ជីវិតដោយសារបើកម៉ូតូបុកឡានដឹកគ្រឿងចក្រដែលចតស្ងៀម

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នារីម្នាក់ ជាបុគ្គលិកធនាគារ ហើយជានិសិត្សឆ្នាំទី២ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រប់ និងសេដ្ឋកិច្ច មកស្នាក់ដើម្បីរៀនចុងសប្តាហ៍ បានជិះម៉ូតូបុករថយន្តដឹកគ្រឿងចក្រពីក្រោយបណ្តាលឱ្យគាបជាប់ហើយបាត់បង់ជីវិតកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៥ ស្ថិតភូមិសាលាក្រៅ...

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាល ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២២ នាសាលាខេត្ត បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១...

លោក ញឹក ប៊ុនឆៃៈ អតីតតំណាងរាស្ត្របក្សប្រឆាំង ដែលចូលរូមជាមួយគណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះនៅតាមមណ្ឌលរាជធានី ខេត្ត

ដោយ: មុនីរ័ត្ន / ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររូបរួមជាតិ បានបញ្ជាក់ប្រាប់រស្មីកម្ពុជាថាៈ គណបក្សខ្មែររួបរួមជាតិ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតទាំង ២៥ មណ្ឌលរាជធានី ខេត្ត មានបេក្ខជនពេញសិទ្ធិ...

អភិបាលខេត្តកំពង់ចាម៖ រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ មានរីកចម្រើនគ្រប់វិស័យ

ដោយៈ គង់ហេង/ កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា៖ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោហ៊ុន សែន គឺប្រទេសជាតិទទួលបានសុខសន្តិភាព យ៉ាងពេញលេញ ពោលគឺមានស្ថេរភាពនយោបាយ និងមានការរីកចម្រើនគ្រប់វិស័យ...

អ្នកបានមេដាយស៊ីហ្គេម ព្រឹកមិញនេះ

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី បានទទួលមេដាយមាស លើវិញ្ញាសា ១៣០ គីឡូក្រាមនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយយកឈ្នះកីឡាករសិង្ហបុរី មុននេះបន្ដិច ក្នុងពិន្ទុ...

ទើប​ចេញពី​កន្លែង​ឃុំឃាំង អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​អំពាវនាវ​អោយ​អ្នកគាំទ្រ​ចេញ​មក​តវ៉ា​ប្រឆាំង​ទូទាំងប្រទេស​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក អ៊ី​ម​រ៉ា​ន់ ខាន់ បាន​អំពាវនាវ​អោយ​មាន​បាតុកម្ម​ដើម្បី​«​សេរីភាព​»​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃអាទិត្យ​ក្រោយ​លោក​ត្រូវបាន​ចាប់​​ឃាត់​ខ្លួន​មួយ​រយៈពេល​ខ្លី​កាលពី​សប្តាហ៍​មុន ដែល​បង្ក​ការអំពើហិង្សា​រវាង​អ្នកគាំទ្ររបស់​លោក​និង​កងកម្លាំង​សមត្ថកិច្ច​។​ ​អតីត​តារា​កីឡាគ្រី​ឃីត​រូបនេះ ត្រូវបាន​ដោះលែង​អោយ​នៅក្រៅ​ឃុំ​កាលពី​ថ្ងៃ​សុក្រ​ក្រោយពី​តុលាការ​កំពូល​ប្រកាសថា ការឃាត់ខ្លួន​លោក​ជា​ការខុសច្បាប់​។​ផ្ទុះ​កំហឹង​ដោយ​ការចាប់ខ្លួន​នេះ អ្នកគាំទ្រ​កាល​​ពី​សប្តាហ៍​មុន​បាន​ដុត​អាគារ​រដ្ឋ បិទ​ផ្លូវ​និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ជា​របស់​យោធា ដែល​ពួកគេ​បន្ទោស​ថា​នាំ​អោយ​អោយ​លោក​ខាន់​ធ្លាក់​ចេញពី​អំណាច​។​ ​លោក​ខាន់​និង​ថ្លែង​តាម​YouTube​កាលពី​យប់​ថ្ងៃ​សៅ​រ៍ថា « សេរីភាព​មិន​អាច​រក​បាន​មក​ដោយ​ងាយៗ​ទេ...

សហភាពអង្គការសង្គមស៊ីវិល : សារគំរាមរបស់គណបក្សភ្លើងទៀន មានទិសដៅនយោបាយ ដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិអ្វីឡើយ

ដោយ:មុនីរ័ត្ន/ភ្នំពេញ: សហភាពអង្គការសង្គមស៊ីវិល (ដែលមានសមាជិក២២ក្រុមយុវជន សមាគម អង្គការ) បានសម្ដែងការសោកស្តាយចំពោះគណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចដែលបានគំរាមដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជារដ្ឋាភិបាលថានិងប្រមូលផ្ដុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជននិងអ្នកគាំទ្រគណបក្សភ្លើងទៀន...

អ្នកស្រាវជ្រាវវ័យក្មេងមានការព្រួយបារម្ភចំពោះខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន

ដោយ:មុនីរ័ត្ន/ភ្នំពេញ: អ្នកស្រាវជ្រាវវ័យក្មេង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសថា ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ មានលក្ខណៈត្រៀមទុកជាមុន សម្រាប់ការផ្ចាញ់ផ្ចាល ទៅនឹងសេចក្តីសម្រេចចិត្តរបស់ គ.ជ.ប មិនស្របនឹងគោលបំណងរបស់ខ្លួន។...

គ.ជ.ប បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់ជូនអ្នកសារព័ត៌មានសម្រាប់ចូលរួមយកព័ត៌មានចំនួន ១៦៨ នាក់

ដោយ:មុនីរ័ត្ន/ភ្នំពេញ: គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់និងផ្ដល់បណ្ណសម្គាល់ជូនអ្នកសារព័ត៌មានជាតិ សរុបចំនួន ១៦៨ នាក់ មកពី ១៨ អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិ សរុបចំនួន ២២នាក់...