Day: May 15, 2023

គណបក្សសញ្ជាតិកម្ពុជា គាំទ្រ គ.ជ.ប បដិសេធការចុះបញ្ជីរបស់គណបក្សភ្លើងទៀន

ដោយ:មុនីរ័ត្ន/ភ្នំពេញ: គណបក្សសញ្ជាតិកម្ពុជា បានប្រកាសគាំទ្រទាំងស្រុងចំពោះសេចក្តីសម្រេចស្តីពីការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សភ្លើងទៀន ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះបើយោងតាមញ្ញត្តិរបស់គណបក្សសញ្ជាតិកម្ពុជា ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។  ...

ក្នុងរយៈពេល១០ ឆ្នាំមកនេះ រណាយន្តជាង ៦ពាន់គ្រឿង ត្រូវបានរឹបអូស ពីជនល្មើស នៅតំបន់ជួរភ្នំក្រវាញ

ដោយ៖ ដេប៉ូ / កោះកុង៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានថ្លែងថា៖ គិតត្រឹមរយៈពេល ១០ឆ្នាំមកនេះ មន្ត្រីឧទ្យានុរក្ស បានធ្វើការចាប់ប្រមូលរណាយន្ត ជាង៦ពាន់គ្រឿង ពីជនល្មើស នៅតំបន់ជួរភ្នំក្រវាញ ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន...

គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្រ គ.ជ.ប បដិសេធចំពោះ ការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបកភ្លើងទៀន

ដោយៈមុនីរ័ត្ន / ភ្នំពេញ: នៅក្នុងញ្ញត្តិគាំទ្ររបស់គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថាៈ ក្នុងនាមថ្នាក់ដឹកនាំគណបក្ស កម្លាំងប្រជាធិបតេយ្យ ព្រមទាំងសមាជិក សមាជិកា សូមធ្វើការប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំ...

គណបក្សយុវជនកម្ពុជា គាំទ្រការសម្រេចរបស់ គ.ជ.ប បដិសេធពាក្យសុំចុះឈ្មោះ របស់គណបក្សភ្លើងទៀន

ដោយៈមុនីរ័ត្ន ​/ ភ្នំពេញ: គណបក្សយុវជនកម្ពុជា បានចេញសេចក្តីប្រកាសគាំទ្រ ចំពោះសេចក្តីសម្រេច របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការបដិសេធពាក្យសុំចុះឈ្មោះ របស់គណបក្សភ្លើងទៀន ដើម្បីឆ្លុះបញ្ចាំងពី ការអនុវត្តច្បាប់ស្មើភាព។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្ររបស់ គណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា...

អ្នកវិភាគចៅចាក់ស្មុក៖ តើជាកំហុសនរណា?

ភ្នំពេញ:ក្រោយពីគណបក្សភ្លើងទៀនមិនអាចបំពេញការខ្វះខាតសំណុំឯកសាររបស់ខ្លួនតាមការតម្រូវដោយច្បាប់កំណត់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន។​ គ.ជ.ប បានអះអាងមូលហេតុថា គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ...

វេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-៧៩)  នៅវត្តពន្លៃ 

ដេាយ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង : ទិវានៃការចងចាំអំពើប្រល័យពូជសាសន៍នៅកម្ពុជា ខិតជិតចូលមកដល់ ហើយរដ្ឋាភិបាលកំពុងតែរៀបចំទីកន្លែងដើម្បីរំឮកនៃការចងចាំជាណ្តើរៗនៅស្តូបនៃខេត្តព្រៃវែង។ ប្រជាជនដែលមានអាយុចាប់ពី៥០ឆ្នាំឡើង នៅចងចាំមិនភ្លេចចំពោះរបប ៣ឆ្នាំ៨ខែ២០ថ្ងៃនេះ។ ដូច្នេះហើយបានជា មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានប្រារព្វធ្វើកម្មវិធីវេទិកាអប់រំសហគមន៍នេះឡើង...

ទស្សនៈពលរដ្ឋ៖ ធ្វើនយោបាយជិត៣ទសវត្សរ៍ មិនអាចរកឯកសារចុះឈ្មោះបក្សនយោបាយរបស់ខ្លួនបាន

ភ្នំពេញ៖ ពិតជាគួរឱ្យហួសចិត្ត និងសង្វេគជាពន់ពេកណាស់សម្រាប់បក្សភ្លើងទៀន ដែលសូម្បីតែឯកសារសម្រាប់ចុះបញ្ជីគណបក្សរបស់ខ្លួន ដើម្បីចូលរួមបោះឆ្នោតក៏រកមិនបានផង? ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបដិសេធមិនទទួលចុះបញ្ជីឱ្យគណបក្សនេះទេ ដោយសារតែគ្មានឯកសារគ្រប់គ្រាន់ដែលតម្រូវដោយច្បាប់ស្តីពីការបោះឆ្នោតសកល។ វាពិតជារឿងមិនគួរឱ្យជឿទាល់តែសោះថា គណបក្សនយោបាយមួយដែលមានប្រវត្តិជិត៣០ឆ្នាំក្នុងឆាកនយោនបាយ បែរជាទីបំផុតរកឯកសារឱ្យគ្រប់សម្រាប់ចុះឈ្មោះបោះឆ្នោតក៏រកមិនបាន។ នរណាក៏ដឹងដែរថា ដើម្បីចុះបញ្ជីគណបក្សនយោបាយ គណបក្សនីមួយៗត្រូវបំពេញលក្ខខណ្ឌ១០យ៉ាង ដែលមិនអាចខ្វះបាន...

គណបក្សខ្មែររួបរួមជាតិ គាំទ្រគ.ជ.ប បដិសេធការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ របស់គណបក្សភ្លើងទៀន

ដោយ:មុនីរ័/ភ្នំពេញ: គណបក្សខ្មែររួបរួមជាតិ បានចេញសេចក្តីថ្លែងការណ៍ជុំវិញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការបដិសេធការចុះបញ្ជីគណបក្សនយោ បាយឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដូចតទៅ៖ ១- គាំទ្រទាំងស្រុងសេចក្តីសម្រេចបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើការចុះឈ្មោះគណបក្សភ្លើងទៀន ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៧ ពីព្រោះជាការអនុវត្តន៍ស្តង់ដារតែមួយរបស់ គ.ជ.ប...

អភិបាលរាជធានី៖ ត្រូវពង្រឹងបន្ថែមទៀត លើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឱ្យទទួលជោគជ័យ ជូនជាតិ

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ខណៈដែលកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ មានប្រជាពលរដ្ឋ ចូលរួមលើសពីការកំណត់ ទាំងក្នុង និងក្រៅ ពហុកីឡដ្ឋានជាតិមរតកតេជោ អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យ មានការពង្រឹងបន្ថែមទៀត លើកិច្ចការពារសន្តិសុខ...

សាធារណរដ្ឋឆែក នឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ សាធារណរដ្ឋឆែក បានបង្ហាញជំហរថា នឹងពង្រីកកិច្ច សហប្រតិបត្តិការ បន្ថែមទៀត ជាមួយកម្ពុជា លើការកសាងធនធានមនុស្ស ឲ្យកាន់តែមានសមត្ថភាពខ្ពស់ និងមានជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារ...