Day: May 17, 2023

កីឡាករបាល់ទាត់ថៃ ដែលបោះមេដាយប្រាក់ និងតុក្កតាស៊ីហ្គេម ចោល ក្រោយចាញ់ ឥណ្ឌូណេស៊ី ត្រូវបានរិះគន់ ទាំងពលរដ្ឋកម្ពុជា និង ថៃ

ដោយ៖ដេប៉ូ / ភ្នំពេញ៖ កីឡាករបាល់ទាត់ជម្រើសជាតិថៃ ដែលបង្ករឿងថ្នាំងថ្នាក់ និងសាងនូវអំពើ ពុំគប្បី បន្ទាប់ពីបានបោះគ្រវែងចោល នូវមេដាយប្រាក់ និងតុក្កតា ស៊ីហ្គេម ក្រោយចាញ់ ឥណ្ឌូណេស៊ី រួចមកនោះ ត្រូវបានរិះគន់ពីសំណាក់ពលរដ្ឋកម្ពុជា...

ចាបកន្លង់ មានសម្រស់ស្រស់ស្អាត និងចូលចិត្តស៊ីលំអងផ្កា ជាចំណីអាហារ

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ សត្វបក្សីចាបកន្លង់ Olive-backed Sunbird ជាសត្វស្លាបមានមាឌល្អិត និងចំពុះកោង ដោយក្នុងនេះ ចាបឈ្មោល មានសម្បុរ ស្រស់ស្អាត មើលទៅគួរជាទីទាក់ទាញ ភ្នែកអ្នកបានឃើញវា...

អតីតសិស្ស ឧបត្ថម្ភរូបសំណាក នៅសងខាងខ្លោងទ្វារ វិទ្យាល័យមង្គលបូរី

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ អតីតសិស្សគឺលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានឧបត្ថម្ភ រូបសំណាកទាំង២ គឺ «ទំពាំងស្នងឫស្សី និងវចនានុក្រមខ្មែរ» នៅសងខាងខ្លោងទ្វារ...

បណ្ឌិត ហ៊ុន ម៉ាណែត ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃកីឡាអាស៊ីអាគ្នេយ៍​លើកទី៣២ គឺកម្ពុជាអាចសម្រេចបានជោគជ័យ ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា ឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ ថាៈ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលបាន​ដំណើរការប្រកួត នៅលើទឹកនៃ ព្រះរាជាណាចក្រកម្ពុជា​...

សហព័ន្ធ​បាល់ទាត់​អាស៊ី បើក​ការស៊ើបអង្កេត​«​អំពើហិង្សា​»​នៅក្នុង​ការប្រកួត​បាល់​ទាត់​វគ្គ​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សហព័ន្ធ​បាល់ទាត់​អាស៊ី AFC​កាលពី​ថ្ងៃ​ពុធ​ទី​១៧​ឧសភា​បាន​និយាយថា ខ្លួន​កំពុង​ស៊ើបអង្កេត​«​អំពើហិង្សា​»​ក្រោយ​ផ្ទុះ​ការ​ប្រវាយប្រតប់​គ្នា​ទ្រង់ទ្រាយ​ធំ​ចំនួន​ពីរ និង​ការចេញ​កាត​ក្រហម​មួយ​លើក​ដល់​ទៅ​បួន ដែល​វា​បាន​រំខាន​ការប្រកួត​បាល់ទាត់​វគ្គ​ផ្តាច់ព្រ័ត្រ​បុរស​ក្នុង​កីឡា​ស៊ី​ហ្គេម​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​អង្គារ​។​ ​ឥណ្ឌូនេស៊ី​បាន​ផ្ចាញ់​ថៃ​ក្នុង​ពិន្ទុះ​៥-២ ក្នុង​ម៉ោង​បន្ថែម​ក្នុង​ការប្រកួត​កាលពី​យប់​ថ្ងៃ​អង្គារ ក្នុង​ការប្រកួត​ស្វិតស្វាញ​បំផុត​មួយ​ដែល​មាន​ការប៉ះទង្គិចរ​វាង​កីឡាករ​និង​រវាង​គ្រូបង្វឹក​នៃ​ភាគី​ទាំង​សង​​ខាង​ដែល​បង្កើតបាន​ជា​ទស្សនី​យ​ភាព​ទាក់ទាញ​បំផុត​។​ ​ក្រុម​ថៃ បានបញ្ចប់​ការប្រកួត​ជាមួយនឹង​អារម្មណ៍​មួ​ម៉ៅ ដោយសារ​តែ​នៅសល់​កីឡាករ​តែ​ប្រាំ​បីនាក់​​នៅក្នុង​ទីលាន​ប្រកួត និង​មិន​អាច​រក្សា​តំណែង​ជើងឯក​បាល់ទាត់​ស៊ី​ហ្គេម​បាន​។​ ​អ្នក​ដែល​ទទួល​កាត​ក្រហម​និង​ត្រូវ​បណ្តេញ​ចេញ​ម្នាក់​គឺ​អ្នកចាំទី​ក្រុម​ថៃ សូ​ផុន​វីត...

គ្រួសាររងគ្រោះដោយសារអភ្គីភ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ដោយៈ ភ្នំសន្ទុក/កំពង់ធំៈ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបាននាំយកគ្រឿងអាហារ ឧបរិភោគ និងសម្ភារៈ ចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះទាំងស្រុងនៅភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបណ្ដាលមកពីចៅវិកលចរិតបានដុតផ្ទះអស់ទាំងស្រុង...

ល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣

ដោយៈ តារារិទ្ធ / ភ្នំពេញៈ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញ ប្រកបដោយក្តីរីករាយ និងភាតរៈអស់​រយៈ​ប្រមាណ ១៦ថ្ងៃ ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើងជាលើកដំបូង នៅកម្ពុជា ក្នុងរយៈពេល ៦៤ឆ្នាំ បានបិទបញ្ចប់...

សហព័ន្ធបាល់ទាត់អាស៊ី AFCកាលពីថ្ងៃពុធទី១៧ឧសភាបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេត«អំពើហិង្សា»ក្រោយផ្ទុះការប្រវាយប្រតប់គ្នាទ្រង់ទ្រាយធំចំនួនពីរ និងការចេញកាតក្រហមមួយលើកដល់ទៅបួន ដែលវាបានរំខានការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្របុរសក្នុងកីឡាស៊ីហ្គេមនៅទីក្រុងភ្នំពេញកាលពីយប់ថ្ងៃអង្គារ។

ប្រមុខ​បាល់ទាត់​ថៃ​សុំទោស ក្រោយ​ការបញ្ចេញ​ភាព​ឆេវឆាវ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ស៊ី​ហ្គេម​(វីដេអូ)

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ មេៗ​បាល់ទាត់​ថៃ​បាន​សុំទោស​និង​ប្តេជ្ញា​បើក​ការស៊ើបអង្កេត​កាលពី​ថ្ងៃ​ពុធ​ទី​១៧​ឧសភា​ក្រោយ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​បុរស​ស៊ី​ហ្គេម​​ទល់​នឹង​ឥណ្ឌូនេស៊ី​ត្រូវ​បាន​រំខាន​ដោយ​ការ​វាយតប់​គ្នា​ពីរ​លើក​និង​ការទទួល​កាត​ក្រហម​បួន​។​ ​ថៃ​បាន​ចាញ់ ៥-២ ក្នុង​វគ្គ​បន្ថែម​ម៉ោង​កាលពី​ថ្ងៃ​អង្គារ ដោយ​បញ្ចប់​ការប្រកួត​ក្នុង​រាជធានី​ភ្នំពេញ ដោយ​សល់​ត្រឹម​កីឡាករ ៨ នាក់​លើ​ទីលាន​។ ​ម្នាក់​ក្នុងចំណោម​កីឡាករ​កាត​ក្រហម​នោះ​គឺ​អ្នកចាំទី​ថៃ សូ​ផុន​វីត...

ស្ថានទូត​ចិន​រិះគន់​ទស្សនកិច្ច​របស់​លោកស្រី​ត្រាស​ទៅកាន់​តៃវ៉ាន់ ខណៈ​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​រូប​នេះ​ពន្លះ​ចិន​១០០​ៗ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​,​ដេល្លី​ម៉េល​) ៖ ស្ថានទូត​ចិន​នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​ឧសភា​បាន​ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី លី​ស ត្រាស (Liz Truss) ទៅ​កាន់​កោះ​តៃវ៉ាន់ ហើយ​បាន​ហៅ​វា​ថា​ជា “​កម្មវិធី​នយោបាយ​”​។​ ​ស្ថានទូត​បាន​និយាយ​នៅលើ​វេបសាយ​ថា...