Day: May 18, 2023

ក្រុមមន្ត្រីបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលបញ្ជាទិសដាក់រដ្ឋធានីអ៊ុយក្រែននិងតំបន់ទីក្រុងអូដេសា (Odesa) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅក្នុងការ បង្កើនការវាយលុក មុនពេលការវាយបកដែលរំពឹងទុកភាគច្រើនពីអ៊ុយក្រែន។ មីស៊ីល​ភាគច្រើន​ត្រូវ​បាន​បាញ់​ទម្លាក់ ហើយ​មនុស្ស​ម្នាក់​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ដោយសារ​ការ​វាយប្រហារ​នោះ។

ការបោះឆ្នោត​នៅ​ថៃ​៖ គណបក្ស​ឈ្នះឆ្នោត​ថៃ​ប្រកាស​ក្រុមចំរុះ​៨​គណបក្ស​មួយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​គណបក្ស​កាវ​ក្លៃ​(MFP)​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ឧសភា​បានប្រកាសថា​ខ្លួន​បាន​បង្កើត​ក្រុមចំរុះ​៨​គណបក្ស​មួយ​ជាមួយ​នឹង​សម្លេង​ភាគច្រើន​នៅក្នុង​សភា​ជាន់​ទាប​​​សំរាប់​បង្កើត​រដ្ឋាភិបាល​បន្ទាប់ ទោះជា​វា​ទំនងជា​មិន​ទទួល​បាន​ការ​សាទរ​ពី​ព្រឹទ្ធសភា​ដែល​បាន​គំរាម​រារាំង​ផែនការ​របស់​គណបក្ស​ដែល​ចង់​កែ​ទំរង់​របបរាជានិយម​មួយ​នេះ​។​ ​ក្រុមចំរុះ​ដឹកនាំ​ដោយ​MFP​មាន​សមាជិក​សភា​៣១៣​ក្នុង​សភា​ដែលមាន​៥០០​អាសនៈ ។​ ​ដោយ MFP​មាន​១៥២​អាសនៈ គណបក្ស​នយោបាយ​ប្រាំពីរ​ទៀត​ដែល​មាន​អាសនៈ​សភា​១៦១​បាន​ព្រមព្រៀង​គាំទ្រ​មេដឹកនាំ​MFP​លោក ភិ​តា លីម​ចារឺ​នរ៉ា​ត (Pita Limjaroenrat)​ជា​បេក្ខជន​​នាយករដ្ឋមន្ត្រី​។​ ​លោក​ភិតា វ័យ​៤២​ឆ្នាំ បាន​និយាយថា​លោក​ត្រៀម​ខ្លួន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​និង​បំរើប្រជាជន​ថៃ​ទាំង​អស់​ ​លោ​កភិតា​បាន​ប្រាប់​សន្និសីទកាសែ​ត​នៅ​ក្រុង​បាងកក​ថា...

កម្ពុជា និង វៀតណាម ស្វែងរកកិច្ចសហការលើវិស័យភ័ស្តុភារកម្ម

ដោយៈសុផល/ភ្នំពេញ៖ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣បានដឹកនាំមន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានភ័ស្តុភារកម្ម តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញដើម្បីចូលរួមជួបពិភាក្សា  អំពីកិច្ចសហប្រតិបត្តិការ...

គណបក្សកាវ​ក្លៃ​(MFP)កាលពីថ្ងៃព្រហស្បតិ៍ទី១៨ឧសភាបានប្រកាសថាខ្លួនបានបង្កើតក្រុមចំរុះ៨គណបក្សមួយជាមួយនឹងសម្លេងភាគច្រើននៅក្នុងសភាជាន់ទាប ថៃ ទោះជាវាទំនងជាមិនទទួលបានការសាទរពីព្រឹទ្ធសភាដែលបានគំរាមរារាំងផែនការរបស់គណបក្សដែលចង់កែទំរង់របបរាជានិយមមួយនេះ។

៤ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន ប្រមាណ១.៥៩០លានដុល្លារ

ដោយៈសុផល/ភ្នំពេញ៖ ក្នុង ខែមេសា ឆ្នាំ២០២៣ ចំណូលពន្ធ–អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន៩៨៤,៥៩ ប៊ីលានរៀល (ប្រមាណជា២៤៣,១១ លានដុល្លារ) ស្មើនឹង ៦,៨១% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។នេះបើតាមការឱ្យដឹងរបស់លោក គង់...

អភិបាលរងខេត្តស្វាយរៀងជំរុញឲ្យមន្ត្រីអនុរក្សមណ្ឌលប្រឡងពង្រឹងភារកិច្ច

ដោយៈ វ៉ៃកូ/ស្វាយរៀង: លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២៣ នេះបានជំរុញឲ្យមន្ត្រីអនុរក្សមណ្ឌលប្រឡងនាពេលខាងមុខនេះត្រូវពង្រឹងភារកិច្ចរបស់ខ្លួនដើម្បីឲ្យការប្រឡងជ្រើសមន្ត្រីក្របខណ្ឌនៅពេលខាងមុខមានភាពសុក្រិតមានតម្លាភាពនិងទទួលយកបាន។ លោកអភិបាលរងខេត្តបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំទៅលើសេចក្តីសម្រេចស្ដីអំពីការបង្កើតអនុគណៈកម្មការមេប្រយោគ. អនុគណៈកម្មការកណ្ដាល. អនុគណៈកម្មការអនុរក្ស. អនុគណ:កម្មការអប្បមាទនិងអនុគណៈកម្មការសន្តិសុខនៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋបាលក្រុងបាវិតខេត្តស្វាយរៀងសម្រាប់ឆ្នាំ ២០២៣ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។...

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាក្នុងដំណើរយ៉ាងស្វាហាប់ ឆ្ពោះទៅការងើបឡើងវិញពេញទំហឹង

ដោយៈសុផល/ភ្នំពេញ៖ សេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានសន្ទុះ ស្វាហាប់ ឆ្ពោះទៅការស្តារឡើងវិញពេញលេញ ដោយសារមានការ ជំរុញពីផ្នែក នាំចេញ និងពីកំណើន ក្នុងផ្នែកសេវាកម្ម និងកសិកម្ម។ ធនាគារពិភព លោកបាននិយាយដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពអំពី សេដ្ឋកិច្ចកម្ពុជា...

រដ្ឋបាលស្រុកប្រាសាទសំបូរ សហការជាមួយអង្គការ one to one បាននាំ យកអំណោយចែកជូនដល់ប្រជាជនមានជីវភាពខ្វះខាត ១០០គ្រួសារ

ដោយៈភ្នំសន្ទុក/កំពង់ធំៈ លោក ឃីម សុខឃាង អភិបាលស្រុក ប្រាសាទ សំបូរ និងលោក លី ហុយ តំណាងអង្គការ one to one នាំយកអំណោយ...

មេដឹកនាំ​ជប៉ុន​ស្វាគមន៍​ការវិនិយោគ​និង​ការដោះដូរ​ដើម្បី​ពង្រឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​បន្ទះ​ឈីប​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក លោក ហ្វ៊ូមី​អូ គី​ស៊ី​ដា បាន​សង្កត់ធ្ងន់​ថា​ការវិនិយោគ​និង​ការដោះដូរ​ជា​អន្តរជាតិ​ដើម្បី​ពង្រឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​បន្ទះ​ឈីប​​ត្រូវបាន​ស្វាគមន៍ ខណៈ​លោក​ជួប​ជាមួយ​មេដឹកនាំ​នៃ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​កំពូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​ការខ្វះខាត​បន្ទះ​ឈី​បនាពេល​ថ្មីៗ​នេះ​គឺជា​ចំណុច​ប៉ះពាល់​មួយ​សម្រាប់​រោងចក្រ​ផលិត​ធំៗ​របស់​ជប៉ុន​ដូចជា Toyota Motor Corp.​នៅពេល​ការ​រឹតបន្តឹង​សង្គម​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​​បានធ្វើឱ្យ​ការផ្គត់ផ្គង់​ធ្លាក់ចុះ...

ផ្លូវល្បឿនលឿន ខ្សែទីពីរ ភ្នំពេញ-បាវិត តម្លៃជាង ១,៣៥ ពាន់លានដុល្លារ នឹងបើកការដ្ឋាន ថ្ងៃទី៧ មិថុនា ខណៈផ្លូវល្បឿនលឿន ខ្សែទីបី ភ្នំពេញ-សៀមរាប គ្រោងបញ្ចប់ការសិក្សា ដំណាច់ខែឧសភា

ដោយៈ សុផល / ភ្នំពេញ៖ ផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-បាវិត នឹងបើកការដ្ឋាន នាថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣ តាមការគ្រោងទុក ខណៈផ្លូវល្បឿនលឿនខ្សែទីបី ភ្នំពេញ-សៀមរាប គ្រោងបញ្ចប់ការសិក្សា នាដំណាច់...