Day: May 19, 2023

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលបន្ទាយមានជ័យចុះពិនិត្យព្យាបាលនិងផ្តល់វ៉ែនតាជូនប្រជាជនដោយឥតគិតថ្លៃ

ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលបន្ទាយមានជ័យចុះពិនិត្យព្យាបាល និងផ្តល់វ៉ែនតាជូនប្រជាជនដោយឥតគិតថ្លៃ ។កម្មវិធីនេះបានប្រព្រឹត្តិធ្វើនៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ដល់ម៉ោង៤រសៀលនៅក្នុងបរិវេណវត្តពោធិវាលថ្មពួក ស្ថិតនៅភូមិអ្នកតា ឃុំថ្មពួក...

កាកបាទក្រហមខេត្តកំពង់ចាមទទួលបានថវិកាជាង៤៤ម៉ឺនដុល្លារពីសប្បុរសជន

ដោយៈ គង់ហេង/ កំពង់ចាម៖ នៅក្នុងពិធីប្រគល់–ទទួលថវិកា សប្បុរសធម៌ ក្នុងការអបអរខួបលើកទី ១៦០ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ នេះសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ចាមបានថវិកាសរុបជាង...

ចំនួន​មនុស្ស​ស្លាប់​ពី​ព្យុះ​ស៊ីក្លូន ម៉ូ​កា នៅ​មី​យ៉ាន់​ម៉ា កើន​ដល់​១៤៥​នាក់​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចំនួន​មនុស្ស​ស្លាប់​ពី​ព្យុះ​ស៊ីក្លូន​ឈ្មោះ​ម៉ូ​កា​(Mocha)​នៅ​មី​យ៉ាន់​ម៉ាបាន​កើន​ដល់​១៤៥​នាក់ ភាគច្រើន​ជា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា នេះ​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​កាលពី​ថ្ងៃ​​សុក្រ​ទី​១៩​ឧសភា ក្រោយ​ពី​តំបន់​នៅ​ចន្លោះ​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែស​នេះកាលពី​ចុង​សប្តាហ៍​ជួប​ព្យុះ​ខ្លាំង​បំផុត​ធៀប​នឹង​ព្យុះ​នានា​ដែល​ធ្លាប់​វាយប្រហារ​តំបន់​នេះ​នៅ​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមក​។​ ​ម៉ូ​កា បាន​នាំមក​ការធ្លាក់ភ្លៀង​ខ្លាំង​និង​ខ្យល់​ក្នុងល្បឿន​១៩៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មកកាន់​រដ្ឋ​សាន​របស់​មី​យ៉ាន់​ម៉ា និង​តំបន់​ព្រំដែន​បង់​ក្លា​ដែស​កាលពី​ថ្ងៃអាទិត្យ ដោយ​បណ្តាល​អោយ​ដួល​រំ​អាគារ បង្គោល​​ភ្លើង​បង្គោល​ទូរស័ព្ទ និង​បំផ្លាញ​ផ្ទះ​រាប់រយ​។​ ​ព្យុះ បាន​វាយប្រហារ​ភូមិ​ជា​ច្រើន រំលើង​ដើមឈើ​និង​រំលំ​បង្គោល​ទូរស័ព្ទ​បង្គោល​ភ្លើង​នៅ​ទូ​ទាំង​រដ្ឋ​រ៉ាក់​ឃីន​...

គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សមហាសាមគ្គីជាតិខ្មែរ

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលមាន(ប្រាំពីរ)មណ្ឌលរាជធានីខេត្តដោយមូលហេតុគណបក្សមហាសាមគ្គីជាតិខ្មែរមិនបានភ្ជាប់មកជាមួយនូវ ប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នូវនីត្យានុកូលកម្ម។នេះ បើយោងតាមសេចក្តីសម្រេចរបស់គ.ជ.ប នៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣។ ប្រភពគ.ជ.ប បញ្ជាក់ថា ក្នុងដំណើរការពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន ៥...

ចំនួនមនុស្សស្លាប់ពីព្យុះស៊ីក្លូនឈ្មោះម៉ូកា(Mocha)នៅមីយ៉ាន់ម៉ាកើនដល់១៤៥នាក់ ភាគច្រើនជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នេះបើតាមការបញ្ជាក់ពីអាជ្ញាធរកាលពីថ្ងៃ សុក្រទី១៩ឧសភា ក្រោយពីតំបន់នៅចន្លោះមីយ៉ាន់ម៉ានិងបង់ក្លាដែសនេះ កាលពីចុងសប្តាហ៍ជួបព្យុះខ្លាំងបំផុតធៀបនឹងព្យុះនានាដែលធ្លាប់វាយប្រហារតំបន់នេះនៅរយៈពេលមួយទសវត្សរ៍កន្លងមក។

អាជ្ញាធរជួសជុលផ្លូវក្រាលកៅស៊ូទៅជាផ្លូវបេតុងនៅ២ភូមិជាយក្រុងសំរោង

ដោយ : ប.ជ័យ / ឧត្តរមានជ័យ: ផ្លូវក្រាលកៅស៊ូមួយខ្សែរនៅ២ភូមិ​គឺភូមិអូរក្រវ៉ាន់នឹងភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានជួសជុលនិងប្រែក្លាយជាផ្លូវបេតុងជំនួស ។​ អនុភូមិអូរក្រវ៉ាន់ បានអោយដឹងកាលពីថ្ងៃទី១៨ខែឧសភាថា  ផ្លូវចាស់ក្រាលកៅស៊ូមួយខ្សែរដែលតភ្ជាប់ពីភូមិអូរក្រវ៉ាន់ទៅភូមិដូនកែនសែនជ័យមានប្រវេងជាង១.៣០០ម៉ែត្រនេះបានខូចខាត វាបង្កការលំបាកខ្លាំងដល់ការប្រើប្រាសឬធ្វើដំណើរក្នុងដើមរដូវវស្សានេះដោយសាផ្លូវមានជង្ហុកធំ...

បើកបររថយន្តខ្វះការប្រុងប្រយ័ត្នក្រឡាប់ធ្លាក់ផ្លូវស្លាប់តៃកុង

ដោយៈ គង់ហេង/ ត្បូងឃ្មុំ៖ រថយន្តមួយគ្រឿងដែលធ្វើដំណើរ ខ្វះការប្រុងប្រយ័ត្នបានក្រឡាប់ធ្លាក់ពីលើកំណាត់ផ្លូវជាតិលេខ៧១ C ថ្មីដែលកំពុងសាងសង់ស្ថិតក្នុងភូមិខ្សាច់ប្រឆេះកណ្តាល ឃុំ ស្រុកក្រូចឆ្មារ កាលពីម៉ោងជាង ៥ ព្រឹកថ្ងៃទី ១៩ ឧសភា បណ្តាលឱ្យស្លាប់អ្នកបើកបរស្លាប់នៅក្នុងហេតុការណ៍នោះ។...

ស៊ី ជីន​ពី​ង ជួប​ក្រុម​មេដឹកនាំ​អាស៊ី​កណ្តាល សន្យាសាងសង់ផ្លូវនិងហេដ្ឋារចនាសម្ពន្ធបន្ថែម និងអំពាវនាវ​អោយអភិវឌ្ឍ​ពាណិជ្ជកម្ម​និង​ថាមពល​

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នៅក្នុង​ជំនួប​កំពូល​កាលពី​ថ្ងៃ​សុក្រ​មួយ​ជាមួយ​ក្រុម​មេដឹកនាំ​តំបន់​អាស៊ី​កណ្តាល ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង​បាន​សន្យា​ស្ថាបនា​ផ្លូវដែក​បន្ថែម​និង​ការតភ្ជាប់​​ពាណិជ្ជកម្ម​ជាមួយ​អាស៊ី​កណ្តាល ហើយ​បាន​ស្នើសុំ​អភិវឌ្ឍ​រួមគ្នា​ប្រភព​ធនធាន​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ ដែល​វា​កាន់តែ​រំលេច​អំពី​ឥទ្ធិពល​កាន់តែ​កើន​ឡើង​របស់​ចិន​។​ ​ជំនួប​កំពូល​ចិន​-​អាស៊ី​កណ្តាល​រយៈពេល​ពីរ​ថ្ងៃ​នៅក្នុង​ទីក្រុង​ស៊ី​អាន​(Xi´an)​របស់​ចិន​ភាគ​ខាងលិច​នេះ ធ្វើឡើង​ចំ​ពេល​ប្រធានាធិបតី​អាម៉េរិក លោកចូ បៃ​ដិន និង​មេដឹកនាំ​ដទៃ​ទៀត​នៃ​ក្រុម​ប្រទេស​​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​ប្រាំពីរ​ហៅថា​G7 ជួបជុំគ្នា​ផងដែរ​នៅ​ប្រទេស​ជប៉ុន​។​វា​ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដើម្បី​អភិវឌ្ឍ​ពាណិជ្ជកម្ម​និង​បណ្តាញ​សន្តិសុខ​ផ្តោតលើ​ចិន ​ដែល​មិន​ពេញចិត្ត​នឹង​ឧត្តមភាព​របស់​អាម៉េរិក​លើ​កិច្ចការ​សកល​។​ ​ចិន​កំពុងធ្វើដំណើរ​រុញ​សេដ្ឋកិច្ច​ចូល​អាស៊ី​កណ្តាល...

កម្ពុជានឹងបង្កើតលីគបាល់ទះដើម្បីរកកីឡាករ កីឡាការិនីល្អៗ

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាបាល់ទះកម្ពុជាគឺលោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេត សាវឿន បានបង្ហើបពីគម្រោងក្នុងការបង្កើតលីកបាល់ទះកម្ពុជា ដើម្បីចម្រាញ់យកកីឡាករនិងកីឡាការិនីដែលមានសមត្ថភាពនិងអភិវឌ្ឍន៍កីឡាប្រភេទនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ–កីឡាការិនីបាល់ទះឆ្នេរខ្សាច់និងក្រុមកីឡាការិនីបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជាដែលទើបបញ្ចប់បេសកកម្ម ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២។ លោកបានបញ្ជាក់ថា នៅថ្ងៃខាងមុខ យើងនឹងបង្កើតលីគមួយរបស់ក្រុមបាល់ទះកម្ពុជា ដើម្បីចម្រាញ់យកកីឡាករកីឡាការិនីដែលមានសមត្ថភាពធ្វើយ៉ាងណាឲ្យវិស័យកីឡាបាល់ទះរបស់យើងកាន់តែមានការរីកចម្រើនបន្ថែមទៀត។ សម្រាប់សហព័ន្ធកីឡាបាល់ទះកម្ពុជា នេះទៀតនាយឧត្តមសេនីយ៍ អះអាងថា...

នៅក្នុងជំនួបកំពូលកាលពីថ្ងៃសុក្រមួយជាមួយក្រុមមេដឹកនាំតំបន់អាស៊ីកណ្តាល ប្រធានាធិបតីចិនលោក ស៊ី ជីនពីងបានសន្យាស្ថាបនាផ្លូវដែកបន្ថែមនិងការតភ្ជាប់ ពាណិជ្ជកម្មជាមួយអាស៊ីកណ្តាល ហើយបានស្នើសុំអភិវឌ្ឍរួមគ្នាប្រភពធនធានប្រេងនិងឧស្ម័នធម្មជាតិ ដែលវាកាន់តែរំលេចអំពីឥទ្ធិពលកាន់តែកើនឡើងរបស់ចិន។