Day: May 22, 2023

នគរបាលជំនាញល្បាតចល័តឃាត់រថយន្តជាច្រើនគ្រឿងដឹកសំពីងសំពោង

ដោយ: ភ្នំខៀវ / បាត់ដំបង÷ នគរបាលជំនាញចុះល្បាតចល័តតាមគោលដៅសំខាន់ៗបានឃាត់រថយន្តដឹកទំនិញជាច្រើនគ្រឿងដែលដឹកជញ្ជូនទំនិញសំពីងសំពោងគ្មានសណ្តាប់ធ្នាប់ និងខុសបច្ចេកទេសច្បាប់រាចរណ៍ផ្លូវគោកមកអនុវត្តតាមច្បាប់។ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា កម្លាំងល្បាតចល័តបានឃាត់នូវរថយន្ត រួមទាំងម្ចាស់អ្នកបើកបរមកកាន់ការិយាល័យចរាចរណ៍នេះផ្លូវគោក ដើម្បីលើកកម្ពស់សោភ័ណភាព និងពង្រឹងច្បាប់បន្ថែមទៀត...

ក្របីព្រៃជាសត្វកម្រនិងមានវត្តមានរស់នៅប្រទេសកម្ពុជា ,ឥណ្ឌា និងនេប៉ាល់

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្របីព្រៃជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោកនិងមានវត្តមានរស់នៅប្រទេសកម្ពុជា នៅប្រទេសឥណ្ឌា និងនេប៉ាល់។ បើយោងតាមទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣នេះថា គេធ្លាប់ឃើញវត្តមានសត្វក្របីព្រៃនៅក្នុងព្រៃធម្មជាតិកម្ពុជាចុងក្រោយនៅអំឡុងឆ្នាំ...

មន្រ្តីជំនាញកំពុងជំរុញការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យឱ្យមានប្រសិទ្ធភាព

ដោយៈសុផល/ភ្នំពេញ៖ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារ គម្រោង លើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ...

អនុប្រធានក្រុមការងារខេត្តព្រៃវែងបង្ហាញគោលដៅជាយុទ្ធសាស្ត្រប្រាំចំណុច ដល់ប្រជាពលរដ្ឋស្រុកពាមជរ

ភ្នំពេញ ៖ លោកស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជា​អធិបតីពិធី​សំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន...

លោក នេត្រ ភក្ត្រា៖ ពលរដ្ឋខ្មែរថ្លែងអំណរគុណសម្តេចតេជោ និង ថ្នាក់ដឹកនាំគណបក្សប្រជាជនចំពោះសន្តិភាព

ដោយៈ ដេប៉ូ/ភ្នំពេញ៖ «៤៤ ឆ្នាំក្រោយរបបខ្មែរក្រហមដួលរំលំ ប្រជាពលរដ្ឋខ្មែរនៅតែចងចាំជានិច្ចនូវអំពើសាហាវឃោរឃៅយង់ឃ្នងដែលខ្មែរក្រហមបានប្រព្រឹត្តមកលើជាតិ និង ប្រជាជនកម្ពុជា ការកាប់សម្លាប់ ការជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះសម្បែង, ការបង្ខំឱ្យធ្វើការងារយ៉ាងទម្ងន់រួមនឹងអំពើអមនុស្សធម៌ផ្សេងៗទៀត។ ការចងចាំនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យរបបសាហាវឃោរឃៅនេះកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា ដែលបច្ចុប្បន្ននេះកំពុងរស់និងរីកចម្រើនក្រោមដំបូលសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន...

អតីត​ជំទាវ​ទី​១​បារាំង​បង្អួតរាង​នៅ​មហោស្រព​ភាពយន្ត​ក្រុង​កាន​ទោះជា​វ័យ​៥៥​ឆ្នាំ​ក៏​ដោយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សម្រស់​របស់​លោកស្រី​បាន​ធ្វើឱ្យ​លោកស្រី​ល្បីល្បាញ​នៅ​លើ​ផ្លូវ​ដើរ​ម៉ូត ហើយ​ខា​ឡា ព្រុយ​នី (Carla Bruni) បាន​ស​បញ្ជាក់ថា លោកស្រី​នៅតែ​ដើរ​ម៉ូត​បាន នៅពេល​លោកស្រី​ដើរ​លើ​កម្រាលព្រំ​ក្រហម​ក្នុង​មហោស្រព​ភាពយន្ត​ក្រុង​កាន​កាលពី​ថ្ងៃអាទិត្យ​។​ ​អតីត​ជំទាវ​ទី​មួយ​បារាំង​អាយុ ៥៥...

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ: បាយ័ន/សៀមរាបៈ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរកន្លែង ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការព្រមគ្នានៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣នេះ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីទាំងពីរកន្លែង គឺទី១ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ–សៀមរាប មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និង ទី២ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ទឹងសែនទី២ ...

លោក នេត្រ ភក្ត្រា៖ ពលរដ្ឋខ្មែរសូមគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបាន​ជួយសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម នាំយកសុខសន្តិភាព នាំយកយុត្តិធម៌ និងការអភិវឌ្ឍសម្រាប់កម្ពុជា

ដោយៈដេប៉ូ/កំពត៖«៤៤ ឆ្នាំក្រោយរបបខ្មែរក្រហមដួលរំលំ ប្រជាពលរដ្ឋខ្មែរនៅតែចងចាំជានិច្ចនូវអំពើសាហាវឃោរឃៅយង់ឃ្នងដែល​ខ្មែរក្រហមបានប្រព្រឹត្តមកលើជាតិនិងប្រជាជនកម្ពុជា, ការកាប់សម្លាប់,ការជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះសម្បែង, ការបង្ខំឱ្យធ្វើការងារ​យ៉ាងទម្ងន់រួមនឹងអំពើអមនុស្សធម៌ផ្សេងៗទៀត។ ការចងចាំនេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យរបប​សាហាវឃោរឃៅនេះកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា។ កម្ពុជាដែលបច្ចុប្បន្ននេះរស់និងរីកចម្រើនក្រោមដំបូលសុខសន្តិភាព​ពេញ​លេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី»។ លោក នេត្រ ភក្ត្រា៖ ពលរដ្ឋខ្មែរសូមគោរពថ្លែងអំណរគុណសម្តេចតេជោ...

បៃ​ដិ​ននិយាយថា លោក​ហ្សេ​ឡេន​ស្គី​បាន​សន្យាថា​នឹង​មិន​ប្រើ​F-16​ដើម្បី​វាយប្រហារ​ទឹកដី​រុស្ស៊ី​ទេ​

​ប្រែ​សម្រួលៈ​បំណង​(CNA)៖ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ទទួល​«​ការធានា​មែនទែន​»​មួយ​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី​​ថា អ៊ុយ​ក្រែន​នឹង​មិន​ប្រើ​យន្តហោះ​ប្រយុទ្ធ​F-16​ផ្តល់​ដោយ​លោកខាងលិច ដើម្បី​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី​ទេ​។​ ​លោកបៃ​ដិន បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា ប្រទេស​ជប៉ុន​នៅ​ពេល​បញ្ចប់​ជំនួប​កំពូល​G7​ថា ​យន្តហោះ​F-16​អាច​ប្រើ​នៅពេលណា​ដែល​ទាហាន​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​និង​តំបន់​ហើ​​យ​យន្តហោះ​ប្រភេទ​នេះ​ទំនងជា​នឹង​មិន​មាន​វត្តមាន​ក្នុង​ការវាយប្រហារ​រប​ស់អ៊ុយ​ក្រែន​ណា​មួយ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទេ តែ​ទាហាន​អ៊ុយ​ក្រែន​អាចត្រូវការ​សព្វាវុធ​ដូច្នេះ​ដើម្បី​ការពារ​ខ្លួន​ទល់នឹង​​កងកម្លាំង​រុស្ស៊ី​ទៅហួស​ពី​ចម្ងាយ​អាច​វាយ​ដល់​នៅ​ពេល​បច្ចុប្បន្ន​។​ ​ក្រុម​មេដឹកនាំ​G7​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា...

អាជ្ញាធរតម្រូវឲ្យអាជីវករម្នាក់ធ្វើកិច្ចសន្យាក្រោយពីលក់បង្គាឲ្យភ្ញៀវមិនគ្រប់ទម្ងន់

ដោយ:បូកគោ/កែបៈ អតិថិជនបានរកឃើញភាពមិនប្រក្រតីនៅផ្សារក្តាមក្រុងកែបព្រោះតែអាជីវករម្នាក់រកស៊ីពុំស្មោះត្រង់ដោយលក់បង្គាឱ្យភ្ញៀវមិនគ្រប់ទម្ងន់ ហើយ អភិបាលក្រុងកែបបានតម្រូវឲ្យអាជីវកររូបនោះធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរបន្លំភ្ញៀវតទៅទៀត។     ប្រាប់ឲ្យដឹងនារសៀលថ្ងៃទៅ២២ ខែឧសភា ឆ្នាំ២០២៣ លោក ខេង យ័ន អភិបាលក្រុងកែបបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ខែឧសភា លោកបានទទួលសេចក្តីរាយការណ៍ពីសមត្ថកិច្ចប្រចាំការនៅផ្សារក្តាមក្រុងកែបថាមានករណីកើតទុក្ខមិនសុខចិត្តពីអ្នកទិញព្រោះតែអាជីវករម្នាក់លក់បង្គាមិនគ្រប់ទម្ងន់...