ការប្រយុទ្ធគ្នាក្នុងទឹកដីរុស្ស៊ី ខណៈក្រុមវិទ្ធង្សនាអ៊ុយក្រែនឆ្លងព្រំដែន
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋាភិបាលក្រុងមូស្គូបាននិយាយកាលពីថ្ងៃចន្ទទី២២ឧសភាថា កងទ័ពរបស់ខ្លួនកំពុងប្រយុទ្ធជាមួយក្រុម “វិទ្ធង្សនា” មួយរបស់អ៊ុយក្រែនដែលបានជ្រៀតចូលទៅក្នុងតំបន់បែលហ្គោរ៉ូដ (Belgorod) ភាគខាងត្បូងប្រទេសរុស្ស៊ី ខណៈអ្នកស្រុកបានភៀសខ្លួនចេញពីការប្រយុទ្ធថ្មីៗនៅក្នុងទឹកដីដែលមានបញ្ហានេះ។ ជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រដ្ឋាភិបាលក្រុងមូស្គូមកលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ អាជ្ញាធររុស្ស៊ីបានចេញប្រើ...
ការបោះឆ្នោតនៅថៃ៖ ក្រុមចំរុះថៃចុះកិច្ចព្រមព្រៀង សន្យាសរសេររដ្ឋធម្មនុញ្ញឡើងវិញនិងទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា តែមិនប៉ះពាល់ច្បាប់ប្រឆាំងការប្រមាថស្តេចទេ
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ បណ្តាគណបក្សនយោបាយថៃចំនួនប្រាំបីដែលតំណាងអោយសម្លេងភាគច្រើនក្នុងសភានៅក្រោយការបោះឆ្នោតកាលពីថ្ងៃ១៤ឧសភា កាលពីថ្ងៃចន្ទទី២២ឧសភាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(Mou)មួយ ដោយសន្យាតាក់តែងរដ្ឋធម្មនុញ្ញឡើងវិញ ទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា បញ្ចប់កំណែនយោធាលើកលែងតែប្រទេសក្នុងស្ថានភាពគ្រាអាសន្ន តែមិនប៉ះពាល់ច្បាប់ប្រឆាំងការប្រមាថស្តេចទេ។ គោលដៅបីបួននេះស្ថិតចំណោមគោលដៅ២៣ដែលត្រូវបានរំលេចក្នុងកិច្ចព្រមព្រៀងមួយកើតចេញពីការចរចាដឹកនាំដោយគណបក្សកាវក្លៃ(MFP)ដែលទទួលបានអាសនៈសភាច្រើនជាងគេក្នុងការបោះឆ្នោតកន្លងមក។ ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃចន្ទ មេដឹកនាំMFPលោកភិតា លីមចារឺនរ៉ាត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបន្ទាប់ បានពណ៌នាកិច្ចពិភាក្សាក្នុងចំណោមគណបក្សក្នុងក្រុមចំរុះថា«ផ្តល់ផ្លែផ្កា»និង«ល្អិតល្អន់» តែបានសង្កត់ធ្ងន់ថា «ថ្ងៃនេះគ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ»។...
ព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «តេជោអភិវឌ្ឍន៍»តម្លៃជាង៧០លានដុល្លារនៅមន្ទីរពេទ្យកាល់ម៉ែត
ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស«តេជោអភិវឌ្ឍន៍»នៅមន្ទីរពេទ្យកាល់ម៉ែតដែលមានតម្លៃជាង៧០លានដុល្លារនៅព្រឹកថ្ងៃទី២៣ ខែ ឧសភាឆ្នាំ២០២៣ ។ «អគារតេជោអភិវឌ្ឍន៍»នេះជាអគារថ្មីដែលត្រូវបានសាងសង់ឡើងដោយបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗដែលនាំចូលមកពីប្រទេសអាលឺ្លម៉ង់និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជាលើសេវាសុខភាពសាធារណៈនៅកម្ពុជា ។ អគារព្យាបាលកម្រិតអន្តរជាតិនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង...