Day: May 24, 2023

សម្ពោធដាក់ឱ្យប្រើប្រាស់​ស្ថានីយ៍ទឹកស្អាត តម្លៃជាង ១៣ លានដុល្លារ នៅខេត្តស្ទឹងត្រែង

ដោយៈ សុខុម / ស្ទឹងត្រែងៈ ស្ថានីយ៍ផលិតទឹកស្អាត ដែលមានតម្លៃជាង ១៣ លាន ដុល្លារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហើយ នៅទីតាំងនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង កាលពីព្រឹក...

ការសាងសង់ច្រាំងទន្លេបាសាក់លក្ខណៈរឹងមាំនៅក្បែរព្រំដែនបានចាប់ផ្តើម

ដោយៈប.ខុន/ភ្នំពេញៈ ការងារសាងសង់ច្រាំងទន្លេបាសាក់លក្ខណៈរឹងមាំនៅជាច្រាំងបេតុងនៅឃុំព្រែកជ្រៃស្រុកកោះធំខេត្តកណ្តាលក្បែរព្រំដែនកម្ពុជាវៀតណាម បានចាប់ ផ្តើមដោយជំហានដំបូងច្រកបាវ(Geotextile bag )ខ្សាច់ទប់ជើងក្រោមបន្ទាប់មកបុកស៊ីផាយនិងបុកគ្រឹះ មានប្រវែង១.២០០ម៉ែត្រដោយគ្រោងធ្វើឱ្យរួចរាល់ក្នុងរយៈពេលពីរឆ្នាំ។ លោកម៉ៅ ហាក់ ប្រធានក្រុមការងារទប់ស្កាត់ការបាក់រាលដាលច្រាំងទន្លេនៃក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣ថាការសាងសង់ច្រាំងទន្លេបាសាក់លក្ខណៈរឹងមាំ នៅឃុំព្រែកជ្រៃស្រុកកោះធំខេត្តកណ្តាលក្បែរព្រំដែនកម្ពុជាវៀតណាម បានចាប់ផ្តើមហើយមានប្រវែង១.២០០ម៉ែត្រ ដោយគ្រោងធ្វើឱ្យរួចរាល់ក្នុង រយៈពេលពីរឆ្នាំ។ ប្រធានក្រុមការងារខាងលើនិយាយឱ្យដឹងទៀតថា ច្រាំងទន្លេបាសាក់នៅក្នុងភូមិសាស្ត្រខាងលើបានបាក់ជាបន្តបន្ទាប់ច្រើនឆ្នាំមកហើយនិងបាក់ដល់កៀកបង្គោល...

រុស្ស៊ី​និង​ចិន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច ទោះជា​លោកខាងលិច​រិះ​គន់​

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​នាយករដ្ឋមន្ត្រី​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​ទី​២៤​ឧសភា​បាន​ចុះហត្ថលេខា​ជាមួយ​ចិន​លើ​កិច្ចព្រមព្រៀង​មួយ​ឈុត​ក្នុងអំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​ទីក្រុង​ប៉េកាំង ដោយបាន​​ពណ៌នា​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឈាន​ឡើងដល់​កំរិត​ខ្ពស់​ថ្មី​មួយ ទោះ​ជា​លោក​ខាង​លិចមិន​សារ​ទរ​ចំ​ពេល​រុស្ស៊ី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​នហើយ​ចិន​មិន​ថ្កោលទោស​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​។​ ​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក មី​ខា​អ៊ី​ល មី​ស៊ូ​ស្ទីន បាន​ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី ចិន​លី ឈៀង និង​លោក​ក៏​គ្រោង​ចូលជួប​សម្តែង​ការ​គួរ​សម​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ផងដែរ​។​ ​ដំណើរ​ទស្សនកិច្ច​នេះ​កើត​ឡើង​ក្រោយ​ពី​រុស្ស៊ី​និង​ចិន​ប្រតិកម្ម​ទាំង​កំហឹង​ចំពោះ​សេចក្តីប្រកាស​របស់​ក្រុម​ប្រទេស​G7​នៅ​ជប៉ុន...

កម្ពុជា ចិន ឯកភាពលើការបង្កើនបរិមាណនាំចេញអង្ករ

ដោយៈ សុផល / ភ្នំពេញ៖ កម្ពុជា និងចិន នឹងពិនិត្យលទ្ធភាព​ចុះអនុស្សរណៈ យោគយល់គ្នា (MoU) លើកទី​៧ ដើម្បីបើកផ្លូវលើការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ទៅកាន់ប្រទេសចិន​។ គម្រោងចុះ MoU...

មន្រ្តីជំនាញ គ្រោងនឹងសាកល្បង បង្កាត់ពូជត្រីខ្យា នៅខេត្តស្ទឹងត្រែង

ដោយៈ សុខុម / ស្ទឹងត្រែង: អ្នកជំនាញ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និង ផលិតពូជវារី សត្វមេគង្គលើ គ្រោងសាកល្បង បង្កាត់ពូជត្រី មួយប្រភេទ ឱ្យឈ្មោះថា ត្រីខ្យា ជំនួសត្រីធម្មជាតិ...

គ្រួសារយោធិន នៅមណ្ឌុលអភិវឌ្ឍន៍យោធិនពិការ តេជោភ្នំឆ័ត្រ ៣១៧ -ស្វាយចេក ទទួលអំណោយនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកស្រី

ដោយៈ ប.ជ័យ / បន្ទាយមានជ័យ៖ គ្រួសារយោធិនពិការ នៅមណ្ឌលអភិវឌ្ឍន៍យោធិន ពិការ ៣១៧ ភ្នំឆ័ត្រ -ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានទទួលអំណោយជាស្បៀងអាហារ...

មនុស្ស​ជំនិត​ពូ​ទីន​ព្រមាន​ថា “​មហន្តរាយ​នុយក្លេអ៊ែរ​” កាន់តែ​ទំនង​កើតឡើង ប្រសិន​បើ​លោក​ខាងលិច​បន្ត​ផ្គត់ផ្គង់​អាវុធ​កាន់តែ​សាហាវ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សម្ពន្ធមិត្ត​កំពូល​មួយ​រូប​របស់​លោក​ពូ​ទី​ន​បាន​ព្រមាន​ថា “​មហន្តរាយ​នុយក្លេអ៊ែរ​” នឹង​កាន់តែ​ទំនង​កើតឡើង​ប្រសិន​បើ​លោក​ខាងលិច​បន្ត​ផ្គត់ផ្គង់​ដល់​​អ៊ុយ​ក្រែន​ជាមួយនឹង​អាវុធ​កាន់តែ​សាហាវ​។​ ​អតីត​ប្រធានាធិបតី​រុស្ស៊ី លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ (Dmitry Medvedev) បានធ្វើការ​កត់សម្គាល់​យ៉ាង​ក្តៅគគុក​បែបនេះ...

ប្រពៃណីឡើងអ្នកតា”ជនជាតិព្រៅ” នៅខេត្តស្ទឹងត្រែង

ដោយៈ សុខុម / ស្ទឹងត្រែង៖ ជនជាតិដើមភាគតិចព្រៅ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង មកដល់សព្វថ្ងៃនេះ នៅតែរក្សាបាន នូវទំនៀមទម្លាប់ ប្រពៃណី សែនឡើងអ្នកតា។ ពិធីឡើងអ្នកតានេះ...

កូរ៉េខាងត្បូង​នឹង​បាញ់​បង្ហោះ​រ៉ុក្កែត​ផលិត​ក្នុងស្រុក​ក្នុង​ការសាកល្បង​លើក​ទី​បី​នៅ​ថ្ងៃ​ពុធ​នេះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កូរ៉េខាងត្បូង​គ្រោង​នឹង​បាញ់​បង្ហោះ​រ៉ុក្កែត Nuri​ផលិត​ក្នុងស្រុក​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​ព្យាយាម​ដាក់​ផ្កាយរណប​ដំណើរការ​មួយ​ទៅក្នុង​គន្លង​គោចរ ដែល​ទំនង​ក្លាយ​ជា​សក្តានុពល​នៃ​ការអភិវឌ្ឍ​ដ៏​សំខាន់​សម្រាប់​កម្មវិធី​អវកាស​ដែល​កំពុង​រីកចម្រើនរ​បស់​ប្រទេស​។​ ​នេះ​គឺជា​ការបាញ់​បង្ហោះ​លើក​ទី​បី​របស់​រ៉ុក្កែត Nuri បន្ទាប់​ពី​ការប៉ុនប៉ង​លើក​ទី​មួយ​មិន​បាន​សម្រេច​និង​បេសកកម្ម​លើក​ទី​ពីរ​ទទួលបាន​ជោគជ័យ​កាលពី​ឆ្នាំមុន​ប៉ុន្តែ​ក្នុងអំឡុងពេល​ការសាកល្បង​​ទាំងនោះ រ៉ុក្កែត​បាន​ផ្ទុក​ធ្ងន់ៗ ដែល​រចនា​ឡើងជា​ចម្បង​សម្រាប់​ផ្ទៀងផ្ទាត់​ដំណើរការ​របស់​រ៉ុក្កែត​។​ ​លើក​នេះ...

កូរ៉េខាងត្បូងគ្រោងនឹងបាញ់បង្ហោះរ៉ុក្កែត Nuriផលិតក្នុងស្រុករបស់ខ្លួននៅថ្ងៃពុធនេះ ហើយព្យាយាមដាក់ផ្កាយរណបដំណើរការមួយទៅក្នុងគន្លងគោចរ ដែលទំនងក្លាយជាសក្តានុពលនៃការអភិវឌ្ឍដ៏សំខាន់សម្រាប់កម្មវិធីអវកាសដែលកំពុងរីកចម្រើនរបស់ប្រទេស។