Day: May 25, 2023

រុស្ស៊ី ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដាក់ពង្រាយ​សព្វាវុធ​នុយគ្លេអ៊ែ​រកល​យុទ្ធនៅ​បេឡា​រូ​ស​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រុស្ស៊ី​និង​បេឡា​រូស នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ឧសភា​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​ដាក់​ពង្រាយ​សព្វាវុធ​នុយគ្លេអ៊ែរ​កល​យុទ្ធ​របស់​រុស្ស៊ី​នៅលើ​ទឹកដី​សម្ពន្ធមិត្ត​បេឡា​រូ​ស តែ​ការគ្រប់គ្រង​សព្វាវុធ​ប្រភេទ​នេះ​នៅតែ​ស្ថិត​ក្នុង​ដៃ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ទេ។​ ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រកាស​ដាក់​ពង្រាយ​សព្វាវុធ​ចម្ងាយខ្លី​នេះ​នៅបេឡា​រូ​ស​នៅពេល​មុន​នេះ​ក្នុង​ឆ្នាំ​២០២៣​ក្នុង​ចំណាត់ការ​មួយ​ដែល​ត្រូវ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ការព្រមាន​មួយ​ទៅ​កាន់​លោកខាងលិច ដែល​បង្កើន​ការគាំទ្រ​យោធា​ដល់​អ៊ុ​យក្រែន​។​ ​សព្វាវុធ​ដែល​ត្រូវ​ដាក់​ពង្រាយ​មិន​ត្រូវបាន​ប្រកាស តែ​លោកពូ​ទី​ន​បាន​និយាយ​ហើយ​ថាការស្ថាបនា​ទីតាំង​ស្តុក​ទុកអាវុធ​នៅ​បេឡា​រូស​នឹង​ត្រូវ​អោយ​ចប់​សព្វគ្រប់​នៅ​ត្រឹម​ថ្ងៃ​១​កក្កដា​។​វា​ក៏​មិន​ច្បាស់​ថា​តើ​សព្វាវុធ​នុយគ្លេអ៊ែរ​ប៉ុន្មាន​គ្រាប់​នឹងត្រូវ​នាំ​ទៅ​ដាក់​នៅ​បេឡា​រូស​។​ ​សហរដ្ឋ​អាម៉េរិក​ជឿថា រុស្ស៊ី​មាន​សព្វាវុធ​នុយគ្លេអ៊ែរ​កល​យុទ្ធ​ប្រមាណ​២.០០០​គ្រាប់ រួម​មាន​គ្រាប់បែក​ដែល​អាច​បំពាក់​លើ​យន្តហោះ ក្បាល​គ្រាប់​សំរាប់​កាំជ្រួច​ចម្ងាយ​ខ្លី​និង​គ្រាប់កាំភ្លើង​ធំ​នុយគ្លេអ៊ែរ។​...

ក.ប.ប. គ្រោងលើកសំណើរទៅកាន់រាជរដ្ឋាភិបាល ដើម្បីស្នើសុំការកំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង

ដោយ:ពៅនិមល/ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបង្ហាញឆន្ទៈក្នុងសហការជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ព្រមទាំងសមាគមនានា ដើម្បីស្នើទៅរាជរដ្ឋាភិបាលក្នុងការរៀបចំឱ្យលេចចេញជារូបរាងឡើងនូវលិខិតបទដ្ឋានគតិយុត្តមួយដែល​កំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង។ លោក ផាន អូន...

ឯកឧត្តម ឃួង ស្រេង, ឯកឧត្ដម ម៉ប់ សារិន ប្រកាសគាំទ្រចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់, ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ នៅថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៣នេះ...

គណបក្សខ្មែរតែមួយប្រកាសគាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖គណបក្សខ្មែរតែមួយបានប្រកាសគាំទ្រចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការបដិសេធចោល បណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀននិងគណបក្សមហាសាមគ្គីជាតិខ្មែរ ដោយបានអះអាងថាការសម្រេចរបស់ក្រុមប្រឹក្សា ធម្មនុញ្ញ គឺបង្ហាញអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់។នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ៕ សូមជូនសេចក្តីថ្លែងការណ៍ទាំងស្រុង៖

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ តុ វ៉ាន់ចាន់ ភេទប្រុស កើតឆ្នាំ១៩៦៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសលើសំណុំរឿងចំនួន ៣ករណី។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ តុ វ៉ាន់ចាន់ ភេទប្រុស កើតឆ្នាំ១៩៦៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសលើសំណុំរឿងចំនួន ៣ករណី។

ទណ្ឌិត តុ វ៉ាន់ចាន់ អតីតតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានទទួលការលើកលែងទោស

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ តុ វ៉ាន់ចាន់ ភេទប្រុស កើតឆ្នាំ១៩៦៩ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសលើសំណុំរឿងចំនួន ៣ករណី។ សូមជូនព្រះរាជក្រឹត្យ

គណបក្សធម្មាធិបតេយ្យ ៖ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ​បដិសេធបណ្តឹង​គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការត្រឹមត្រូវ នៅ​លើ​ផ្លូវច្បាប់

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ ថ្លែងប្រាប់រស្មីកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែឧសភា នេះថាៈ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធបណ្តឹងតវ៉ារបស់...

ភ្លៀង ផ្គររន្ទះ លាយជាមួយខ្យល់កន្ត្រាក់ ក្នុងខេត្តបាត់ដំបង បំផ្លាញផ្ទះពលរដ្ឋ កើនដល់ ១១៥ ខ្នង កាលពីថ្ងៃទី២៤ ម្សិលមិញ

ដោយៈ ភ្នំខៀវ / បាត់ដំបងៈ គ្រោះធម្មជាតិបង្កឡើងដោយភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ បានបោកបក់ខ្លាំង បំផ្លាញសាលារៀន និងលំនៅដ្ឋានរបស់​ប្រជាពលរដ្ឋ កើនឡើងដល់ចំនួន ១១៥ ខ្នង...

ក្រសួងបរិស្ថាន បង្ហាញពីសត្វទន្សោង នៅដែនជម្រកព្រៃសង្ឃរុក្ខវ័ន្ដ

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រូបភាពវីដេអូ១ ត្រូវបានគេបង្ហាញ ពីសត្វទន្សោង នៅដែនជម្រកព្រៃសង្ឃរុក្ខវ័ន្ដ ក្នុងខេត្តឧត្តរមានជ័យ ដែលពួកវា កំពុងដើររកស៊ីស្មៅ និងផឹកទឹក យ៉ាងមានសេចក្តីសុខ ហាក់ពុំមានអ្វីបៀតបៀនយាយី នោះឡើយ។...

រដូវផ្សិតប៉ក់ មកដល់ ប្រជាសហគមន៍ សប្បាយរីករាយ ដើរប្រមូល តាមតំបន់ការពារធម្មជាតិ

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ប្រជាសហគមន៍ ទទួលបានចំណូល ពីការការពារ និង អភិរក្សព្រៃឈើ ដោយប្រមូលបានអនុផលព្រៃឈើ ដែលជាចំណូលបន្ថែម សម្រាប់ពួកគាត់។ រក្សាឈើឈរ ដើម្បីរកចំណូលសេដ្ឋកិច្ច សម្រាប់ជាតិ...