ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាមVinFastកំពុងហៅត្រឡប់មកវិញរថយន្តរបស់ខ្លួនក្រុមដំបូងទាំងអស់ ដែលក្រុមហ៊ុនបានដឹកទៅកាន់សហរដ្ឋអាម៉េរិក ក្រោយពីមានការព្រមានអំពីសន្តិសុខ ចេញដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិអាម៉េរិក(NHTSA)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ NHTSAបាននិយាយថា ក្រុមហ៊ុនVinFastបានហៅត្រឡប់វិញរថយន្តម៉ូដែលVF8 ចំនួន៩៩៩គ្រឿងដោយសារកំហុសសូហ្វវ៉ែរ ដែលរារាំងមិនអោយបញ្ចេញព័ត៌មានសំ់ខាន់ស្តីពីសុវត្ថិភាពនៅលើស្រ្គីនតាបឡូរថយន្ត។កំហុសបែបនេះ «អាចបង្កើនហានិភ័យអំពីការបុកទង្គិច»។ VinFast បានដឹកជញ្ជូនចេញរថយន្តម៉ូលដែលVF8ទៅកាន់សហរដ្ឋអាម៉េរិកសរុប២.០៩៧គ្រឿង។ ក្នុងឯកសារដាក់ជូនNHTSA ក្រុមហ៊ុន...