Day: May 25, 2023

សមាគមបាល់ទាត់ថៃ(FAT)បានផ្តល់ភារកិច្ចដល់ឧត្តមសេនីយ៍ប៉ូលីសម្នាក់ដើម្បីដឹកនាំការស៊ើបអង្កេតចំពោះហេតុការណ៍ប៉ះទង្គិចគ្នាក្នុងអំឡុងការប្រកួតបាល់ទាត់ស៊ីហ្គេមវគ្គផ្តាច់ព្រាត់នៅក្រុងភ្នំពេញ កាលពីថ្ងៃ១៦ឧសភា។ជាលទ្ធផល គ្រូបង្វឹកអ្នកចាំទីលោកPrasadchok Chokmoh គ្រូជំនួយPhatrawut Wongsripuek បុគ្គលិកបង្វឹកMayid Madadaត្រូវបានបញ្ឈរជើងមួយឆ្នាំមិន អោយបង្វឹកក្រុមបាល់ទាត់ថៃណាឡើយ ដោយសារពួកគេរំលោភបទបញ្ញត្តិFAT និងក្រមសីលធម៌ព្រមទាំងស្តង់ដាកីឡា។ កីឡាករពីររូបដែលបានចូលរួមពាក់ព័ន្ធក្នុងអំពើហិង្សានេះផងដែរ កឺអ្នកចាំទី Sohonwit RakyathនិងកីឡាករបំរុងTeerapak Pruengnaនឹងមិនអនុញ្ញាតអោយលេងក្នុងក្រុមថៃរយៈពេល៦ខែ។FATបាននិយាយថា កីឡាករទទួលការពិន័យស្រាលជាងដោយសារពួកគេ នៅក្មេងនិងបានសុំទោសក្រោយការប្រកួត។

សន្និសីទអន្តរជាតិកំរិតខ្ពស់មួយកាលពីថ្ងៃពុធប្រមូលបានប្រាប់ក្រោម១ពាន់លានដុល្លារក្នុងចំណោមប្រាក់៥ពាន់លានដែលក្រុមអ្នករៀបចំចង់បានដើម្បីជួយមនុស្សប្រមាណ៣០លាននាក់នៅតំបន ស្នែងអាហ្រ្វិក ដែលកំពុងជួបវិបត្តិបង្កឡើងដោយការប្រែប្រួលអាកាសធាតុនិងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំៗដោយសារតែជម្លោះ។

អភិបាលរដ្ឋផ្លរីដាលោក Ron DeSantis កាលពីថ្ងៃពុធបានចាប់ផ្តើមយុទ្ធនាការឈរឈ្មោះសំរាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ជាមួយនឹងការប្រកាសក្នុងបណ្តាញសង្គមTwitter ដើម្បីប្រជែងជាមួយបេក្ខជនមកពីគណបក្សសាធារណរដ្ឋដូចគ្នាគឺលោកDonald Trump។

សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម : ព្រួយបារម្ភចំពោះសកម្មភាពរបស់ចលនាអេឡិច ជនជាតិអេស្ប៉ាញ ដែលបន្តយកកម្ពុជាជាល្បែងនយោបាយរបស់ខ្លួន

ដោយ: មុនីរ័ត្ន/ភ្នំពេញ: ដោយមើលឃើញពីខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្តីពីលោក អេឡិច ជនជាតិអេស្ប៉ាញ ដែលបង្កើតក្រុមបក្ខពួក ធ្វើសកម្មភាពប្រាសចាកនឹងឧត្តមប្រយោជន៍ជាតិខ្មែរ និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីអំពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ដូចនេះអ្នកធ្វើសកម្មភាពតាមក្រុមនេះត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។...

អក្សរសាស្ត្រ​៖ ខ្លៅ , ចេះ , ជើងល័ព្ធ , ណាយ , ត្រៃ​

ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​ខ្លៅ​ ​គុណសព្ទ​ (​សំ​. បា​. ខ​ល​) ដែល​ល្ងង់​ព្រោះ​ឥត​ចំណេះ​ដោយ​មិនបាន​សិក្សា​រៀនសូត្រ​ ​មនុស្ស​ខ្លៅ ។​ ​ចេះ​ ​កិរិយាសព្ទ​ ​ដឹង​ជាក់​,...