ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រុស្ស៊ីនឹងធ្វើការវាយប្រហារដោយប្រើសព្វាវុធនុយគ្លេអ៊ែរជាការបង្ការទុកមុន បើសិនជាលោកខាងលិចផ្តល់សព្វាវុធនុយគ្លេអ៊េរដល់អ៊ុយក្រែន នេះបើតាមការព្រមានពីលោក ឌីមីទ្រី ម៉េតវ៉េដេវ ដែលជាជំនួយការជិតដិតបំផុតរបស់ប្រធានាធិបតីពូទីន និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី។ ម៉េតវ៉េដេវ ដែលធ្លាប់ជាប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោកខាងលិចខកខានក្នុងការយល់អំពីចេតនារបស់លោកពូទីនក្នុងការនាំមហន្តរាយនុយគ្លេអ៊ែរ។លោកក៏បានព្រមានថា សង្គ្រាមអ៊ុយក្រែនអាចប្រើពេលរាប់ទសវត្សរ៍ ដោយការប្រយុទ្ធគ្នាអូសបន្លាយខណ្ឌដោយបទឈប់បាញ់។ លោកថា...