ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ វៀតណាមមានបំណងកាត់បន្ថយការនាំចេញអង្ករមកនៅត្រឹម៤លានតោនក្នុងមួយឆ្នាំនៅយ៉ាងយូរត្រឹមឆ្នាំ២០៣០ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលនៅក្នុងឯកសារមួយដែលនិយាយលម្អិតអំពីយុទ្ធសាស្ត្រនាំចេញអង្កររបស់ខ្លួន ដោយបញ្ចុះពីចំនួន៧,១លានតោនដែលវៀតណាមបាននាំចេញកាលពីឆ្នាំមុន។ វៀតណាមជាប្រទេសនាំចេញអង្ករធំបំផុតទីបីក្នុងលោក បន្ទាប់ពីឥណ្ឌានិងថៃ។ ចំណាត់ការរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះដើម្បីកាត់បន្ថយចំនួនអង្ករនាំចេញ មានបំណង«ជំរុញការនាំចេញអង្ករគុណភាពខ្ពស់ ធានាសន្តិសុខស្បៀងក្នុងស្រុក ការពារបរិស្ថាននិងសម្របសម្រួលទៅនឹងការប្រែប្រួលអាកាសធាតុ» នេះបើតាមឯកសាររបស់រដ្ឋាភិបាលចុះថ្ងៃ២៦ឧសភា។ ឯកសារបាននិយាយទៀតថា ចំណូលពីការនាំចេញអង្គរក៏នឹងធ្លាក់ចុះពី៣,៤៥ពាន់លានដុល្លារនៅឆ្នាំ២០២២ មកនៅត្រឹម២,៦២ពាន់លានដុល្លារក្នុងមួយឆ្នាំនៅយ៉ាងយូរត្រឹមឆ្នាំ២០៣០។ ឈ្មួញអង្ករម្នាក់នៅក្រុងហូជីមិញបាននិយាយកាលពីថ្ងៃសៅរ៍ថា...