Day: June 5, 2023

កូនស្រីនិងជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ លោកស្រី ភែតងតាន ស៊ីណាវ៉ាត បាននិយាយថា អតីតនាយករដ្ឋមន្រ្តីថៃលោកថាក់ស៊ីនដែលជាឪពុកទំនងជានឹងវិលមក កាន់ប្រទេសថៃនៅខែកក្កដាក្រោយ តែកាលបរិច្ឆេទជាក់លាក់មិនត្រូវបានបញ្ជាក់ទេ។

អាម៉េរិក​និង​ចិន​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​រួមគ្នា​នៅ​ឥណ្ឌូនេស៊ី ទោះជា​មាន​ជម្លោះ​នឹង​គ្នា​

ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​សហរដ្ឋ​អាម៉េរិក​និង​ចិន​បាន​បញ្ជូន​នាវាចម្បាំង​ទៅ​ចូលរួម​សមយុទ្ធ​ទ័ពជើងទឹក​ពហុ​ជាតិ​ដែល​បាន​ចាប់ផ្តើម​នៅ​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ចន្ទ ទោះជា​មហាអំណាច​ទាំងពីរ​បែកបាក់​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជា​ច្រើនក្តី​។​ ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​កំពុង​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំង​លើ​រណសិរ្ស​ការទូត យោធា បច្ចេកវិទ្យា​និង​សេដ្ឋកិច្ច ហើយ​យោធា​អាម៉េរិក​ក៏​បង្កើន​ប្រតិបត្តិ់​ការ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ីហ្វិក​របស់ខ្លួន​ដើម្បី​ទប់ទល់​នឹង​ចិន​ដែល​កាន់តែ​មាន​ឥទ្ធិពល​និង​គំរាម​កោះ​តៃវ៉ាន់​។​ ​តែ​ប្រទេស​ទាំង​ពីរ​បាន​បញ្ជូន​នាវាចម្បាំង​ទៅ​ចូលរួម​សមយុទ្ធ​កងទ័ពជើងទឹក​ពហុភាគី​២០២៣(MNEK)​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​នៅក្នុង​ដែនទឹក​នៅ​ឯនាយ​ឆ្នេរ​កោះស៊ូ​ឡា​វ៉េ​ស៊ី​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​។​ ​អ្នកនាំពាក្យ​ស្ថានទូត​អាម៉េរិក​នៅ​ក្រុង​ហ្សា​ការតា​បាន​ប្រាប់​ទីភ្នាក់ងា​រ​សារព័ត៌មាន​បារាំង​ថា កងទ័ពជើងទឹក​អាម៉េរិក​បាន​បញ្ជូន​នាវា​ប្រយុទ្ធ​មួយ​ទៅ​ចូលរួម​សមយុទ្ធ​។​ការហ្វឹកហាត់​នេះ​នឹង​អនុញ្ញាត​អោយ​អាម៉េរិក​«​ចូលរួម​ជាមួយ​ប្រជាជាតិ​ដែល​មាន​ចិត្តគំនិត​ដូចគ្នា សម្ពន្ធមិត្ត​​និង​ដៃគូ​របស់​យើង​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​រួម​» ដូចជា​ការងារ​មនុស្ស​ធម៌​និង​ចម្លើយ​តប​គ្រោះមហន្តរាយ​។​ ​ចំណែក​ក្រសួង​ការពារ​ជាតិចិន​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​នឹង​បញ្ជូន​នាវា​ពិឃាត​មួយ​និង​នាវា​ហ្វ្រី​ហ្កា​តមួយ​តាម​ការអញ្ជើញ​រប​ស់កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​។​ ​យោង​តាម​យោធា​ឥណ្ឌូនេស៊ី អូស្ត្រាលី​និង​រុស្ស៊ី​ក៏​រំពឹងថា​នឹង​បញ្ជូន​នាវា​មក​ចូលរួម​ផងដែរ...

សហរដ្ឋអាម៉េរិកនិងចិនបានបញ្ជូននាវាចម្បាំងទៅចូលរួមសមយុទ្ធទ័ពជើងទឹកពហុជាតិដែលបានចាប់ផ្តើមនៅឥណ្ឌូនេស៊ីកាល ពីថ្ងៃចន្ទ ទោះជាមហាអំណាចទាំងពីរបែកបាក់ខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនក្តី។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាឱ្យទប់ស្កាត់ និងបង្រ្កាបការកាប់ព្រៃឈើ ទន្ទ្រានយកដីពីសំណាក់ជនខិលខូច

ដោយ:មុនីរ័ត្ន,តារារិទ្ធ/ភ្នំពេញ ៖នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាតាមរយ:សារជាសំឡេងបានបញ្ជាដល់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យទប់ស្កាត់ និងបង្រ្កាបការកាប់ព្រៃឈើ ទន្ទ្រានយកដីពីសំណាក់ជនខិលខូច។ សារបានបញ្ជាក់ថា...

អ្នកនាំពាក្យ គ.ជ.ប អំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទប់ស្កាត់នូវការញុះញង់ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍ថា ការប្រើពាក្យញុះញង់ ឬក៏បង្កើតជាផ្ទាំងទស្សនីយភាពដែលមានន័យរារាំងមិនឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត បំបាក់ទឹកចិត្តប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាអំពើល្មើសច្បាប់។ ទន្ទឹមនេះលោកបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យចាត់ វិធានការដើម្បីទប់ស្កាត់នូវរាល់អំពើល្មើស និងការញុះញង់ទាំងឡាយដែលធ្វើឱ្យបាត់បង់ដល់សណ្តាប់ធ្នាប់សាធារណៈ ធ្វើឲ្យខូច ឬប៉ះពាល់ដល់ទឹកចិត្តបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ លោក ហង្ស...

លោក ទេព នីថា ៖ គ.ជ.ប បានពិនិត្យ និងកែលម្អការងារបច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅធ្វើឱ្យការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានភាពល្អប្រសើរ

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលនៃអង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ គ.ជ.ប បានពិនិត្យ...

ព្រឹកស្អែកសម្តេចតេជោអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យ​សភាភូមិន្ទយុត្តិធម៌កម្ពុជាមានតម្លៃជិត៥លានដុល្លារ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជាដែលមានតម្លៃប្រមាណ៤.៩១លានដុល្លារនិងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និង សិស្សសារការី ចំនួន ១,៨៣៥នាក់ ។ យោងតាមរនាយការណ៍រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អគារថ្មីទាំង២នេះរួមមាន៖អគារទី១មានឈ្មោះថា«អគាររដ្ឋបាលពហុ​បំណងនៃវិស័យយុត្តិធម៌»និងអគារ ទី២មានឈ្មោះ...

ប្រធានសហគមន៍ អ្នកផលិតចំណីអាហារ ម្ចាស់សិប្បកម្មទាំងអស់ ត្រូវអនុវត្ត និងប្រកបដោយភាពច្បាស់លាស់ មិនមានបញ្ហាដល់សុខភាពប្រជាពលរដ្ឋ

ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការគ្នារៀបចំ សិក្ខាសាលាមួយ​នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់...

ថ្ងៃនេះ លោកកុង្សីយ៍អប់រំ ជួបជាមួយក្រុមកីឡាបូស្យា

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃទី៥ មិថុនានេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញពិធីជួបសំណេះសំណាល និងទស្សនាការប្រកួត...

តោះ ! មើលមេដាយ ដែលទើបដណ្ដើមបានថ្មីៗ *ហែលទឹកកម្ពុជា មិនទាន់បានមេដាយ

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ តោះ ! ចូលរួមរីករាយជាមួយកីឡាករ ហៀ ហុក ដែលបានឈ្នះមេដាយប្រាក់ លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាប្រណាំងរទេះ ចំងាយ ១០០ ម៉ែត្រ...