Day: June 9, 2023

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាប្រជាជនអាស៊ាននិងទីម័រលេស្តពិតជាចងចាំនូវអនុស្សាវរីយ៍ល្អក្នុងការប្រកួតកីឡានៅកម្ពុជា

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថាប្រជាជនអាស៊ាននិងទីម័រលេស្តដែលមានជាង៦០០ លាននាក់ពិតជាចងចាំនូវអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌស៊ីហ្គេមនិងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេមនៅព្រះរាជាណាចក្រកម្ពុ ជា ។ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានព្យាយាមអស់ពីសមត្ថភាពដើម្បីធានារៀបចំការធ្វើជាម្ចាស់ផ្ទះកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមឲ្យប្រព្រឹត្តមទៅតាមនិយាមនិងស្តង់ដារកីឡាជនពិការអន្តរជាតិពិតប្រាកដ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅ យប់ថ្ងៃទី៩ ខែមិថុនា...

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញជាអធិបតីបិទជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះនឹងអញ្ជើញជាអធិបតីបិទជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ពិធីនេះនឹងប្រព្រឹត្តយ៉ាងមហោឡា​រិកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់់នៃរាជរដ្ឋាភិបាលកម្ពុជាប្រតិភូ​កី​ឡាជនមានពិការភាពអាស៊ាន ភ្ញៀវជាតិ អន្តរជាតិ...

ពលរដ្ឋក្នុងឃុំទួលគ្រើល ទទួលបានផ្លូវ ក្រាលគ្រួសក្រហមប្រវែង៤.១៥០ម៉ែត្រ

ដោយ:ភ្នំសន្ទុក/កំពង់ធំៈ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ លោក សេង សារ៉ាត អភិបាលស្រុក មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត បានបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមតភ្ជាប់ពីត្រង់ចំណុចចាប់ពីភូមិថ្នល់ ទៅភូមិក្រពើ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានប្រវែង៤.១៥០...

ក្រុមហ៊ុន Porsche ប្រារព្ធ​ខួប​ទី​៧៥​របស់ខ្លួន ដោយ​ការបង្ហាញ​កំពូល​រថយន្តស្ព័​រ​អគ្គិសនី Mission X តម្លៃ​ជាង ២,៥១ លាន​ដុល្លារ

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Porsche កំពុង​ប្រារព្ធ​ខួប​លើក​ទី ៧៥ របស់​ខ្លួន​ដោយ​ការដាក់​បង្ហាញ​កំពូល​រថយន្តស្ព័​រ​កៅអី​ពីរ​ស៊េរី​ថ្មី​ដ៏​អស្ចារ្យ​តម្លៃ ២ លាន​ផោន (​ជាង ២,៥១ លាន​ដុល្លារ​)...

អគ្គលេខាធិការសមាគមអតីតយុទ្ធជនស្នើអាជ្ញាធរពិនិត្យនិងផ្តល់ប័ណ្ណក្រីក្រជូនគ្រួសារអតីតយុទ្ធជន

ដោយ:បូកគោ/កំពត: ក្នុងជំនួបសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជននៅសាលសន្និសីទខេត្តកំពតនាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ លោក គន់ គីម បានស្នើសុំដល់អាជ្ញាធរឃុំសង្កាត់ ស្រុកក្រុងជួយពិនិត្យ និងផ្ដល់ប័ណ្ណក្រីក្រជូនគ្រួសារអតីតយុទ្ធជនដើម្បីបានទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃ។ លោក គន់ គីម អនុប្រធាន...

ហ្វីលីពីន ចាប់ផ្តើម​ជម្លៀស​មនុស្សចេញពីតំបន់​ក្បែរ​ភ្នំភ្លើង​ម៉ា​យ៉ុន ពេល​វា​បង្ហាញ​សញ្ញា​ប្រុង​ផ្ទុះ​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ទាហាន ប៉ូលិស​និង​បុគ្គលិក​ជួយសង្គ្រោះ​ហ្វីលីពីន កំពុង​ជម្លៀស​អ្នកស្រុក​នៅ​ក្បែរ​ភ្នំភ្លើង​ម៉ា​យ៉ុន​(Mayon)​ទាំង​បង្ខំ​កាលពី​ថ្ងៃ​សុក្រ នៅពេល​វា​កាន់តែ​កម្រើក​​ដែល​បង្ហាញ​សញ្ញា​ថាភ្នំភ្លើងនេះ​ប្រុង​ផ្ទុះ​នៅ​ប៉ុន្មាន​ថ្ងៃ​ឬ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។​ ​តំបន់​ចម្ងាយ​ប្រាំមួយ​គីឡូម៉ែត្រ​ពី​មាត់​ភ្នំភ្លើង ត្រូវបាន​ចាត់ទុក​ជា​កន្លែង​ហាមឃាត់ ដោយសារ​តែ​លទ្ធភាព​វាយប្រហារ​ពី​ផេះ កំអែ​ភ្នំភ្លើង​និង​ការធ្លាក់​ចុះ​ដុំថ្ម​រួមទាំង​វត្ថុ​គ្រោះថ្នាក់​ផ្សេង​មកលើ​។​តែ​​ពួក​អ្នក​ភូមិ​ក្រីក្រ បាន​សាងសង់​ផ្ទះ​និង​បង្កើត​កសិដ្ឋាន​នៅ​តំបន់​គ្រោះថ្នាក់​ពី​ការផ្ទុះ​ភ្នំភ្លើង​នេះ​អស់​ពេល​រាប់​ឆ្នាំ​មកហើយ​។​ ​ប្រធានាធិបតី ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ បាន​និយាយថា...

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនឹងបិទបញ្ចប់នាល្ងាចនេះ

ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងបិទបញ្ចប់នាល្ងាចនេះហើយ។ នៅក្នុងការប្រកួតនេះកម្ពុជាដណ្ដើមបានមេដាយសរុបចំនួន៧០គ្រឿងដែលក្នុងនោះមេដាយមាស៩គ្រឿង ប្រាក់១៨គ្រឿងនិង សំរិទ្ធ៤៣គ្រឿង។ឥណ្ឌូនេស៊ីឈរចំណាត់ថ្នាក់លេខ១ដោយមានមេដាយសរុប៤០១គ្រឿង គឺមាស១៥៩គ្រឿង ប្រាក់១៤៨គ្រឿង និងសំរិទ្ធ៩៤គ្រឿង។ ឡាវឈរនៅចំណាត់ថ្នាល់លេខ១១ដោយមានមេដាយប្រាក់២គ្រឿងនិងសំរិទ្ធ៩គ្រឿង។ លោក យី វាសនា អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ថា...

សមាជិកដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលប្រចាំខេត្តកំពង់ធំត្រូវបានប្រកាស

ដោយ:ភ្នំសន្ទុក/កំពង់ធំ: លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង លោក ង៉ោ សិទ្ធិគុណ នាយកនៃនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង អ្នកដែលពាក់ព័ន្ធបានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលប្រចាំខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៩...

តោះមកកម្សាន្តតំបន់ទេសចរណ៍ទើបតែបង្កើតថ្មីៗនៅកំពង់ធំ

ដោយ:ភ្នំសន្ទុក/កំពង់ធំ: ទេសចរណ៍វប្បធម៌និងធម្មជាតិ គឺជាការធ្វើដំណើរកម្សាន្ត ដើម្បីស្វែងយល់អំពីជីវិតរស់នៅ និងពណ៍សម្បុររបស់គោលដៅនានា ដែលខុសពីជីវិតរស់នៅរបស់ខ្លួន និងដើម្បីដោះដូរចំណះដឹង និងគំនិតរបស់ខ្លួន ហើយ ជាទូទៅសកម្មភាពដែលទាក់ទង និងទេសចរណ៍វប្បធម៌និងធម្មជាតិនៅក្នុងតំបន់គោលដៅផ្សេងៗរួមមាន ការញុំាម្ហូបអាហារ ក្នុងអាហារដ្ឋានអ្នកស្រុកការទៅទស្សនាពិធីប្រារព្ធតាមទំនៀមទំលាប់ផ្សេងៗ ដោយ ការសំដែងរបាំប្រពៃណីព្រមទាំងការដាក់តាំងនូវរូបចម្លាក់...

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី១២ ខែមិថុនា ដើម្បីពិនិត្យរបៀបវារៈចំនួន៣

ដោយៈសុផល/ភ្នំពេញ៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន នាថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីពិនិត្យលើរបៀបវារៈចំនួន៣។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នាសប្តាហ៍ក្រោយ។ របៀបវារៈទាំង៣ដែលត្រូវលើកយកមកពិភាក្សា មាន៖...