សម្តេចតេជោ ហ៊ុន សែន ទុនវិនិយោគក្នុងស្រុកប្រចាំឆ្នាំតែងតែបានឈរនៅលំដាប់លេខរៀងទី១ ឬទី២ នៃទុនវិនិយោគសរុប
ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះគិតចាប់ពីឆ្នាំ២០១៨ ដល់២០២២ទុនវិនិយោគក្នុងស្រុកប្រចាំឆ្នាំតែងតែបានឈរនៅលំដាប់លេខរៀងទី១ឬទី២នៃទុនវិនិយោគសរុប។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការ«សមាគមឧកញ៉ាកម្ពុជា»និងពិសារភោជនាហារសាមគ្គីនាល្ងាចថ្ងៃទី ១០ ខែមិថុនា ២០២៣ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា៖«រាជរដ្ឋាភិបាលទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃវិស័យឯកជនជាពិសេសវិនិយោគិនក្នុងស្រុកក្នុងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់និងតែង ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច ។...