Month: July 2023

សមាគមកាយឫទ្ធិនារីកម្ពុជា៖កម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគម​កាយ​ឫទ្ធិនារីពិភពលោក

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ​ទៅ​ចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣...

ផ្នែកសឹករងម៉ាឡៃ សហការចុះជួយសង់ផ្ទះ ជូនពលរដ្ឋនៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ និងសួរសុខទុក្ខទាហានចូលនិវត្តន៍

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មន្ត្រីយោធា បានឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣ ថាៈ លោកវរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការផ្នែកសឹករងម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដឹកនាំកម្លាំង សហការជាមួយ...

ដំណាំបន្លែក្នុងបរិវេណផ្ទះភូមិ នៅក្រុងសំរោងអាចរកចំណូល ២០ ម៉ឺនរៀល ក្នុង១ថ្ងៃ

ដោយៈ ប.ជ័យ -អូរស្មាច់ / ឧត្តរមានជ័យៈប្រជាកសិករ រស់នៅភូមិអូរឫស្សី សង្កាត់សំរោងខេត្តឧត្តរមានជ័យ ដែលប្រកបមុខរបរធ្វើការដាំដំណាំបន្លែរួមផ្សំច្រើនមុខ នៅក្នុងភូមិលើដីទំហំ ១ហិកតា ជុំវិញបរិវេណផ្ទះរបស់គាត់  នៅពេលដាច់ខ្លាំង ក្នុងមួយថ្ងៃ អាចរកប្រាក់បាន ២០...

នៅថ្ងៃស្អែកនេះ ៖ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ដោយៈមុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី០១ ខែសីហា ស្អែកនេះ នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣...

ម៉ូតូ២គ្រឿង បុកគ្នា ខ្ទាតមនុស្សចូលរថយន្តកិនស្លាប់ម្នាក់នៅកន្លែង ម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ

ដោយៈចាន់តូ / ភ្នំពេញ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ហើយបានស្លាប់ ក្រោយពេលដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដោយសារតែពួកគេ បើកម៉ូតូលឿន បុកគ្នា ហើយខ្ទាតមនុស្សចូលក្រោមរថយន្ដធុនធំ ដឹកទំនិញ។ ហេតុការណ៍នេះ បានកើតឡើង...

ស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកអង្គរជុំនៅមិនទាន់មានការគម្រាមគំហែងទេ

ដោយបាយ័ន/សៀមរាបៈ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងស្ថិតក្នុងឃុំតាសៀមរាប និងឃុំចារឈូក ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ដោយស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកអង្គរជុំនៅមិនទាន់មានការគម្រាមគំហែងនៅឡើយទេ...

កិច្ចប្រជុំតាមដានត្រួតពិនិត្យប្រចាំខែកក្កដា របស់លេខធិការដ្ឋានគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

ដោយ:បាយ័ន/សៀមរាបៈ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដាឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត ក្រោមកិច្ចដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត សៀមរាប និងជាប្រធានលេខាធិការដ្ឋានៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី...

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បញ្ជូនជនសង្ស័យ​២នាក់​ករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនទៅសាលាដំបូងខេត្ត

ដោយ : ប.ជ័យ / បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បាន បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់​ រួចបញ្ជូនទៅអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៣ ។ លោកវរសេនីយ៍ត្រី យ៉ាន់...

រដ្ឋបាលស្រុកស្វាយលើ ប្រកាសថា ផ្លូវឡើងទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនមិនគិតប្រាក់ពីប្រជាពលរដ្ឋតែ តែជនបរទេស២០ដុល្លាក្នុង១ថ្ងៃ

ដោយបាយ័ន/សៀមរាបៈ រដ្ឋបាលស្រុកស្វាយលើ ខេត្តសៀមរាបបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន អំពីករណីមានការយកលុយថ្លៃផ្លូវឡើងទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនពីប្រជាពលរដ្ឋ​ដែលបានផ្សព្វផ្សាយលេីបណ្តាញសង្គមកន្លងមក​។ រដ្ឋបាលស្រុកសូមបញ្ជាក់ថា​ ពុំមានការយកលុយថ្លៃផ្លូវឡើងទេ​ ប៉ុន្តែសម្រាប់ភ្ញៀវជាជនបរទេស​ គឺក្រុមហ៊ុនលក់សំបុត្រក្នុង១នាក់ តម្លៃ ២០ ដុល្លារ ក្នុង១ថ្ងៃ។...

ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាសម្រេចតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប លើសំណុំរឿងលេខ០០១ និង ០០៤ ករណីញុះញង់ឱ្យ​គូសបំផ្លាញ​សន្លឹកឆ្នោត

ដោយៈ មុនីរ័ត្ន/ភ្នំពេញ : ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​តម្កល់​សេចក្ដី​សម្រេចលេខ ០០១ និងលេខ ០០៤ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទុកជាបានការពេញទាំងមូល ពោលគឺពិន័យជាប្រាក់ចំនួន...