អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ដាក់ពាក្យសុំការលើកលែងទោសពីព្រះមហាក្សត្រ
ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស,ដឹណេសិន)៖ អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត ដែលទើបវិលចូលស្រុកនិងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យប៉ូលិស បានដាក់ពាក្យសុំព្រះមហាក្សត្រលើកលែងទោស នេះបើតាមរដ្ឋមន្ត្រីយុត្តិធម៌ជិតចេញពីតំណែងលោក វីសានុ គ្រីង៉ាម(Wissanu Krea-ngam )បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី៣១សីហា។ ថាក់ស៊ីន កូនស្រីនិងកូនប្រុសនៅពេលលោកមកដល់ថៃកាលពីថ្ងៃ២២សីហា រដ្ឋមន្ត្រីយុត្តិធម៌លោកវីសានុ អះអាងថាលោកបានទទួលសំណើសុំលើកលែងទោសពីតំណាងរបស់ថាក់ស៊ីន ថាក់ស៊ីនបានវិលពីការនិរទេសខ្លួននៅបរទេសអស់១៥ឆ្នាំកាលពីថ្ងៃ២២សីហា...