Month: September 2023

លោក ហ៊ុន ម៉ា​នី​៖​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ជាប្រចាំ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អមដំណើរ​ដោយ​អនុប្រធាន និង​សមាជិក សមាជិកា​គណៈ អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជួបជុំ​សមាជិក សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​តាម​បណ្ដារ​វិស័យ និង​រចនាសម្ព័ន្ធ​ចំណុះ ស​.​ស​.​យ​.​ក​.​រាជធានី​ភ្នំពេញ...

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាបន្តសុពលភាពអាណត្តិរបស់អ្នករាយការណ៍សិទ្ធិមនុស្ស អ ស ប ដើម្បីឆ្លុះបញ្ចាំងអំពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចាក់ជូនលោកអគ្គលេខាធិការអង្គការសហប្រជាជាតិថា៖ក្នុងនាមរាជរដ្ឋាភិបាលសម្តេចបានចុះហត្ថលេខាបន្តសុពលភាពអាណត្តិរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សដែលនេះឆ្លុះបញ្ចាំងអំពីសុ ឆន្ទៈរបស់កម្ពុជាក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្សបើទោះបីជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលមិនមានប្រទេសណាអនុញ្ញាតឱ្យមានការិយាល័យ បស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក៏ដោយ ។ សម្តេចធិបតីបានបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយលោក អង់តូនីញ៉ូ ហ្គូទរ៉េស (António Guterres)អគ្គលេខាធិការអង្គការសហប្រជាជាតិនាព្រឹកថ្ងៃទី២២ ខែកញ្ញាឆ្នាំ ២០២៣ នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។...

លទ្ធផលជំនួបការងាររវាងសម្ដេចធិបតីជាមួយអគ្គលេខាធិការអ.ស.ប.

លទ្ធផលនៃជំនួបការងាររវាងសម្ដេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាជាមួយអគ្គលេខាធិការអ.ស.ប. នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕  

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញចក្ខុវិស័យផ្ទាល់របស់សម្តេចដោយផ្តល់សារៈសំខាន់ទៅលើវិស័យឯកជននិងសង្ឃឹមថាវិស័យឯកជននិងក្លាយជាដៃគូកាន់តែសំខាន់

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញចក្ខុវិស័យផ្ទាល់របស់សម្តេចក្នុងការផ្តល់សារៈសំខាន់ខ្លាំងទៅលើវិស័យឯកជន ដោយបានសង្ឃឹមថាវិស័យឯកជននិងក្លាយជាដៃគូកាន់តែសំខាន់របស់រាជរដ្ឋាភិបាល,ហើយរាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការថ្មីៗនាពេលអនាគតរាជរដ្ឋាភិបាលសង្ឃឹមថានឹងក្លាយជាតួអង្គនិងជាដៃគូយ៉ាងសកម្មជាមួយគ្នា ដូចពាក្យស្លោកថា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ នេះគឺជាទស្សនាទានរបស់រាជរដ្ឋាភិបាលសម្រាប់ពេលអនាគតហើយរាជរដ្ឋាភិបាលចង់ឃើញវិស័យឯកជននិងចូលរួមកាន់តែសកម្មបន្ថែមទៀត ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្របានថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា...

វគ្គបណ្តុះបណ្តាល អំពីសៀវភៅណែនាំ ស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដល់គ្រូបង្គោល នៅថ្នាក់ក្រោមជាតិ

ដោយៈ ប.ជ័យ / សៀមរាបៈ ជាគ្រូឧទ្ទេសថ្នាក់ជាតិ នៃរាជធានី ខេត្ត ប្រចាំខេត្តបន្ទាយ មានជ័យ និងខេត្តនានា សម្រាប់វគ្គបណ្តុះបណ្តាល អំពីសៀវភៅណែនាំ ស្តីពី ការអនុវត្តគោលនយោបាយ ភូមិ...

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ប្រាប់អ្នកវិនិយោគអាមេរិកថាកម្ពុជាគឺជាគោលដៅដែលអ្នកវិនិយោគចង់បាន

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ពួកអ្នកវិនិយោគអាមេរិកថា៖កម្ពុជាមានសុខសន្តិភាពពេញលេញ កម្ពុជារក្សាបានយ៉ាងរឹងមាំនៅសណ្ដាប់ធ្នាប់សង្គម សន្តិសុខសុវត្ថិភាពសង្គម និង ស្ថេរភាពនយោបាយ ដូចសហរដ្ឋអាមេរិកដែលកម្ពុជាជឿជាក់លើសេរីភាពនិងការចាក់ឬសក្នុង លទ្ធិប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការគោរពអនុវត្តតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងការគោរពសិទ្ធិមនុស្ស ។ ប្រទេសដែលមានស្ថេរភាពនយោបាយនិងមានកំណើនសេដ្ឋកិច្ចឆាប់រហ័សគឺជាគោលដៅដែលវិនិយោគចង់បាន ។ សម្តេចធិបតី ហ៊ុន...

លោក ហ៊ុន ម៉ានិត៖ បច្ចុប្បន្ន មានអង្គការក្រៅរដ្ឋាភិបាល ជាង ៥.០០០ កំពុងប្រតិបត្តិការ នៅកម្ពុជា

ដោយ៖ គង់ហេង / កំពង់ចាម៖ លោក ហ៊ុន ម៉ានិត ជាអគ្គនាយកស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក បានថ្លែងថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានអង្គការ...

ម៉ូតូពីរគ្រឿង បានបុកគ្នា បណ្តាលឲ្យស្លាប់យុវជនម្នាក់ និងបីនាក់ទៀត រងរបួសស្រាល នៅក្រុងច្បារមន

ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ និងបីនាក់ទៀត រងរបួសស្រាល ដោយសារតែម៉ូតូ ពីរគ្រឿង បានបុកគ្នា នៅលើផ្លូវលេខ១៤៤០ ត្រង់ចំណុចភូមិខោប សង្កាត់រការធំ ក្រុងច្បារមន...

ក្រសួងការងារ បានចុះផ្សព្វផ្សាយពីឱកាសការងារដល់ពលរដ្ឋនៅខណ្ឌកំបូល

ដោយ:ដេប៉ូ/ភ្នំពេញ:ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចេញយុទ្ធនាការចុះផ្សព្វផ្សាយឱកាសការងារដែលកំពុងមានតម្រូវការយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយប្រើប្រាស់មជ្ឈមណ្ឌលការងារចល័ត នារសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ប្រភពក្រសួងការងារបានឪ្យដឹងថា ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីនាំយកឱកាសការងារឱ្យកាន់តែកៀកដល់ប្រជាពលរដ្ឋ...

សម្តេចធិបតី ហ៊ុន ម៉ាណែត៖សហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំបំផុតសម្រាប់កម្ពុជា តែការវិនិយោគដោយផ្ទាល់ពីអាមេរិកនៅកម្ពុជាមានកំរិតទាបនៅឡើយ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ សហរដ្ឋអាមេរិកនឹងបន្តជា ទីផ្សារនាំចេញធំបំផុត សម្រាប់កម្ពុជា ជាពិសេសសម្រាប់ទីផ្សារសំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើងហ្នឹងផលិតផលធ្វើដំណើរ ។ តែការវិនិយោគដោយផ្ទាល់ ពីសហរដ្ឋអាមេរិកនៅកម្ពុជាមានកំរិតទាបនៅ ឡើយ ទោះបីជាសហរដ្ឋអាមេរិកគឺជាប្រភពវិនិយោគដ៏ធំមួយនៅក្នុងសាកលលោកក៏ដោយ...