ធ្វើផ្លូវបេតុងមួយខ្សែនៅភូមិក្រាំសាម
ដោយ:ទេពកង្រី/កំពង់ឆ្នាំង:នៅថ្ងៃទី១កញ្ញា២០២៣នេះស្រុកសាមគ្គីមានជ័យចាប់ផ្តើមសាងសង់ផ្លូវបេតុងមួយខ្សែនៅក្នុងភូមិក្រាំសាម៉ ក្នុងឃុំ ស្វាយជុកស្រុកសាមគ្គីមានជ័យមានប្រវែង៤៤២ម៉ែត្រដែលជាថវិការមូលនិធិឃុំឆ្នាំ២០២៣ ។ លោក ឈួ ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា ផ្លូវនេះមានសារៈសំខាន់សម្រាប់ប្រជាជនក្នុងតំបន់។ការកសាងផ្លូវនេះចាប់ពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៣ដោយគ្រោងនឹបញ្ចប់នៅថ្ងៃទី១៥កញ្ញា។ផ្លូវប្រវែង៤៤២ម៉ែត្រ មានទទឹង៥ម៉ែត្រនិងមានកម្រាស់០.១៥ម៉ែត្រ។ការចំណាយជាថវិកាមូលនិធិឃុំចំនួនជាង២៨៧ លានរៀល៕ សរន / N