ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មនុស្សជាង១.០០០នាក់បានស្លាប់និងប្រមាណ១.២០០នាក់ទៀតរងរបួសគិតមកត្រឹមថ្ងៃសៅរ៍ទី៩កញ្ញានេះដោយសាររញ្ជួយដីកាលពីយប់ថ្ងៃសុក្រមួយនៅក្បែរទីក្រុងម៉ារ៉ាកេស(Marrakesh)ដែលអង្រួនបំបាក់ផ្ទះជាច្រើននិងបំផ្លាញបណ្តាភូមិតំបន់ភ្នំនៅក្នុងប្រទេសម៉ារ៉ុក។ ក្រសួងមហាផ្ទៃប្រទេសនៅទ្វីបអាហ្វ្រិកខាងជើងនេះ បាននិយាយនៅថ្ងៃសៅរ៍នេះថា មនុស្ស១.០៣៧នាក់ត្រូវបានរកឃើញស្លាប់តាំងពីមុនមក និង១.២០៤នាក់រងរបួស ក្នុងនេះជាង៧០០នាក់រងរបួសធ្ងន់។ចំនួនជនរងគ្រោះត្រូវរំពឹងថានឹងកើនឡើងនៅពេលក្រុមជួយសង្គ្រោះកំពុងចុះទៅកាន់តំបន់ដាច់ស្រយាលនិងជីកកកាយគំនរបាក់បែកដើម្បីរកអ្នកនៅមានជីវិតឬសាកសព។ ទូរទស្សន៍រដ្ឋបានបង្ហាញមនុស្សមកផ្តុំគ្នានៅតាមដងវិថីនៃក្រុងម៉ារ៉ាកេស ដោយមិនហ៊ានវិលចូលបណ្តាអាគារនិងផ្ទះរបស់គេដែលប្រេះបាក់។អ្នកខ្លះទៀតដណ្តប់ភួយនៅពេលព្យាយាមដេកនៅទីវាល។ រញ្ជួយដីកំលាំង៦,៨រិច្ឆទ័រកាលពីថ្ងៃសុក្រជារញ្ជួយដីខ្លាំងបំផុតនៅម៉ារ៉ុកក្នុងរយៈពេល១២០ឆ្នាំមកនេះ និងវាបានផ្តួលអាគារនិងជញ្ជាំងនៅតាមបណ្តាទីក្រុងបុរាណដែលធ្វើឡើងពីថ្មនិងឥដ្ឋកំបោរដែលមិនសំរាប់ទប់ទល់នឹងរញ្ជួយដី។ ក្នុងសញ្ញានៃមហន្តរាយក្នុងវិសាលភាពធ្ងន់ធ្ងរ ស្តេចម៉ារ៉ុក ព្រះចៅម៉ូហាម៉េតទី៦ បានបញ្ជាអោយកងកម្លាំងប្រដាប់អាវុធកេណ្ឌទ្រព្យអាកាសនិងជើងគោក...