Day: September 10, 2023

សំណាង​ណាស់ យន្តហោះ​ចិន​មួយ​ឆេះ​ម៉ាស៊ីន​កំពុង​ហោះ​តែ​ចុះចត​​គ្រាអាសន្ន​ដោយ​សុវត្ថិភាព​នៅ​សិង្ហ​បុរី​ (វីដេអូ)

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Air China​មួយ​មក​ពី​ទីក្រុង​ឆឹង​ទូ​(Chengdu)​ក្នុង​ខេត្ត​ស៊ី​ឈ័ន បានធ្វើការ​ចុះចត​គ្រាអាសន្ន​នៅ​សិង្ហ​បុរី​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​ក្រោយ​ឆេះ​ម៉ាស៊ីន​ឆ្វេង​។​ ​ហេតុការណ៍​នេះ​បណ្តាល​អោយ​ផ្លូវ​យន្តហោះ​ចុះ​ឡើង​មួយ​ត្រូវ​បិទ​ជិត​បី​ម៉ោង​និង​ពន្យារ​ជើងហោះហើ​រទាំង​ចូល​មក​និង​ចាក​ចេញ​នៅ​អាកាសយានដ្ឋាន​ឆាង​ហ្គី​។​ ​មនុស្ស​ប្រាំបួន​នាក់​នៅក្នុង​យន្តហោះ​បាន​រងរបួស​តិចតួច​ទាក់ទង​នឹង​ការ​ស្រូប​ផ្សែង​ចូល​និង​រលាត់ស្បែក​ក្នុងអំឡុងពេល​ជម្លៀស​ខ្លួន ។​ ​មាន​អ្នកដំណើរ​១៤៦​នាក់​និង​សមាជិក​យន្តហោះ​ប្រាំបួន​នាក់​នៅក្នុង​យន្តហោះ​ពេល​វា​​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ធី​អាន​ហ្វ៊ូ​(Tianfu)​នៅ​ម៉ោង​១១​ព្រឹក​និង​មកដល់​អាកាសយានដ្ឋាន​ឆាង​ហ្គី នៅ​ម៉ោង​ប្រមាណ​៤​និង​១៥​នាទី​រសៀល​។​ ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​សិង្ហ​បុរី​បាន​និយាយថា ផ្លូវ​ចុះ​ឡើង​យន្តហោះ​បាន​បិទ​ជា​បណ្តោះអាសន្ន តែ​បើក​វិញ​នៅ​ម៉ោង​៧​យប់​។​ ​យន្តហោះ​ជើងហោះហើរ​CA403​បាន​រាយការណ៍​ថា​មាន​ផ្សែង​ហុយ​ចេញពី​កន្លែង​ដាក់​ទំនិញ​និង​បន្ទប់ទឹក​ក្នុងពេល​ជិត​ចុះ​អាកាសយានដ្ឋាន​ឆាង​ហ្គី និង​បាន​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​ហើយ​ស្នើសុំ​អាទិភាព​ចុះចត​នៅ​ម៉ោង​ប្រមាណ​៣​និង​៥៩​នាទី​។​...

យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ចិន Air Chinaមួយមកពីទីក្រុងឆឹងទូ(Chengdu)ក្នុងខេត្តស៊ីឈ័ន បានធ្វើការចុះចតគ្រាអាសន្ននៅសិង្ហបុរី កាលពីរសៀលថ្ងៃអាទិត្យក្រោយឆេះម៉ាស៊ីនឆ្វេង។ ហេតុការណ៍នេះបណ្តាលអោយផ្លូវយន្តហោះចុះឡើងមួយត្រូវបិទជិតបីម៉ោងនិងពន្យារជើងហោះហើរទាំងចូលមកនិងចាកចេញនៅអាកាសយានដ្ឋានឆាងហ្គី។ មនុស្សប្រាំបួននាក់នៅក្នុងយន្តហោះបានរងរបួសតិចតួចទាក់ទងនឹងការស្រូបផ្សែងចូលនិងរលាត់ស្បែកក្នុងអំឡុងពេលជម្លៀសខ្លួន ។

លេខា​បក្ស​វៀតណាម​ស្វាគមន៍​ប្រធានាធិបតី ចូ បៃ​ដិន

ប្រែ​សម្រួលៈ​បំណង​(VnExpress)៖​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​អញ្ជើញ​ទៅដល់​ទីក្រុង​ហាណូយ​របស់​វៀតណាម​កា​លពី​រសៀល​ថ្ងៃ​អាទិត្យ សំរាប់​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​តាម​ការអញ្ជើញ​របស់​លេខា​បក្ស ង្វៀន ភូ ជុង ដែល​បាន​ស្វាគមន៍​លោកបៃ​ដិន​នៅ​វិមាន​រដ្ឋាភិបាល​។​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចាប់ផ្តើម​ពី​ថ្ងៃអាទិត្យ​ដល់​ថ្ងៃ​ចន្ទ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោកបៃ​ដិន​នៅ​វៀតណាម​ចាប់​តាំងពី​លោក​ឡើងកាន់តំណែង​កាលពីដើមឆ្នាំ​២០២១នៅពេល​វៀតណាម​និង​អាម៉េរិក​អបអរ​ខួប​ទី​ដប់​នៃ​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​ទាំង​ពីរ​។​ ​លេខា​បក្ស​វៀតណាម​ចាប់ដៃ ប្រធានាធិបតី​អាម៉េរិក​នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​១០​កញ្ញា ​សូមបញ្ជាក់​ថា លោកបៃ​ដិនបាន​អញ្ជើញ​ទៅដល់​វៀតណាម​តាម​យន្ត​ហោះ​The Air...

ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានអញ្ជើញទៅដល់ទីក្រុងហាណូយរបស់វៀតណាមកាលពីរសៀលថ្ងៃអាទិត្យ សំរាប់ដំណើរទស្សនកិច្ចពីរថ្ងៃតាម ការអញ្ជើញរបស់លេខាបក្ស ង្វៀន ភូ ជុង ដែលបានស្វាគមន៍លោកបៃដិននៅវិមានរដ្ឋាភិបាល។

កៀងគរសប្បុរសជន នាំយកសម្ភារៈសិក្សា ចែកជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាព្រៃស្វាយ

ដោយៈ សុក្ខារិន / ពោធិ៍សាត់: នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោក ផែន សុផាត អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកស្រី បានកៀងគរ សប្បុរសជន...

យុទ្ធនាការបរិច្ចាគឈាមប្ដូរវេន លើកទី១០ ទទួលបានឈាម ចំនួន ៧៥ សាក់

ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ យុទ្ធនាការបរិច្ចាគឈាមប្ដូរវេន លើកទី១០ ក្រោមប្រធានបទ ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ ទទួលបានឈាមចំនួន ៧៥ សាក់ ដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការឈាម ទៅដល់មន្ទីរពេទ្យបង្អែក ១៦...

ប្រមូលក្មេងទំនើងជិត ៥០ នាក់ ដែលដើរលេងយប់ និងបង្កអនាធិបតេយ្យ មកសាកសួរ និងពិនិត្យសារធាតុញៀន អនុវត្តតាមច្បាប់

ដោយៈ ភ្នំខៀវ / បាត់ដំបងៈ កម្លាំងសមត្ថកិច្ច ចុះប្រមូលក្រុមក្មេងទំនើងជិត ៥០ នាក់ ដែលដើរលេងយប់ បានបង្កអនាធិបតេយ្យ បង្កអសន្តិសុខសាធារណៈ មកអប់រំ និងពិនិត្យរកសារធាតុញៀន អនុវត្តវិធានការច្បាប់។ លោកវរសេនីយ៍ឯក...

អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ ប្តីប្រពន្ធពិការជើងម្ខាង ទាំង ២នាក់, ប្រពន្ធពិការដៃទាំងសងខាង និងកូនស្រីម្នាក់ គថ្លង់

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រី អាជ្ញាធរក្រុង សង្កាត់ ភូមិ និងក្រុមការងារ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខគ្រួសារពលរដ្ឋ ដែលជួបការលំបាក,...

ជលផលមេគង្គ ចុះបង្រ្កាបបទល្មើស លួចចាប់ត្រីខុសច្បាប់ នៅស្រុកកំពង់សៀម និងស្រុកកងមាស

ដោយៈ គង់ហេង/ កំពង់ចាម៖ កម្លាំងអធិការរដ្ឋបាលជលផលមេគង្គ ដឹកនាំដោយលោក ភួង ទីណា ជានាយរងអធិការជលផលមេគង្គ បានចុះត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាប បទល្មើសជលផលគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តដែននេសាទ ក្នុងស្រុកកំពង់សៀម និងស្រុកកងមាស ក្នុងសប្តាហ៍ទី២...

អាវុធហត្ថ ឃាត់ខ្លួនបុរសជនជាតិថៃម្នាក់ ដែលប្រព្រឹត្តល្មើសច្រើនករណី លើស្រីសង្សារជាជនជាតិថៃ លើទឹកដីខ្មែរ

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបុរសជនជាតិថៃ​ម្នាក់ ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងអំពើលួច ប្រព្រឹត្កកន្លងមក កាលពីវេលាម៉ោង ២ៈ០០ នាទី ថ្ងៃទី៥...