Day: September 13, 2023

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការ កៀរគរវិនិយោគិនជប៉ុន មកកម្ពុជា

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សា​ការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់លោក តាកាហាស៊ី...

គោលការណ៍ប្រាំពីរចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារដល់កម្មករ និយោជិត

ដោយៈដេប៉ូ/ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការបានដាក់ចេញនូវគោលការណ៍ ប្រាំពីចំណុច ដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារដល់កម្មករ និយោជិត។ ប្រភពក្រសួងការងារ និងបណ្ដុះបណ្ដាលបានឱ្យដឹងថា គោលការណ៍ប្រាំពីរចំណុចសំខាន់ៗដែលរដ្ឋាភិបាលបានអនុវត្តខ្ជាប់ខ្ជួនរួមមាន៖ ទី១ ការតម្រូវឱ្យមានសេវាសង្គ្រោះបឋមនៅកន្លែងធ្វើការឱ្យបាន៨៥.៥ភាគរយនៃរោងចក្រដែលចុះបញ្ជីនៅក្រសួង ។ ទី២....

រកឃើញកូនសត្វស្លាបដ៏កម្រ ចំនួន៤ក្បាល ទើបតែញាស់ថ្មីៗ នៅក្នុងដែនជម្រកសត្វព្រៃ កែវសីមា

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ កូនសត្វត្រយងយក្ស ២ក្បាល ដែលជាប្រភេទជិតផុតពូជ និងកូនសត្វក្រៀល ចំនួន ២ក្បាល ដែលជាប្រភេទកំពុងទទួលរងការគំរាមកំហែង ត្រូវបានគេប្រទះឃើញ នៅក្នុងដែនជម្រកសត្វព្រៃ កែវសីមា ខេត្តមណ្ឌលគិរី។...

បណ្ដុះបណ្ដាលសុខភាពភ្នែកបឋម ដល់ស្ត្រីមកពីក្រុង ស្រុកទាំង៨ នៃខេត្តកំពង់ឆ្នាំង

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៣ កញ្ញា ២០២៣ នេះ ស្ត្រីប្រមាណជាង ៥០ នាក់ ជានាយការិយាល័យសង្គមកិច្ច និងសុខមាលភាព និងស្ត្រីទទួលបន្ទុកកិច្ចការនារី ឃុំ...

គ្រួសារក្រីក្រ និងពិការភាព កំពុងមានជីវភាពខ្វះខាត បានទទួលអំណោយពីអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកជលគីរី

ដោយៈទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៣ កញ្ញា ២០២៣ លោក រ៉ន សោភ័ណ្ឌ អភិបាលរងស្រុកជលគីរី និងជាតំណាងលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី បាននាំយកអំណោយ...

លទ្ធផលនៃកិច្ចប្រជុំពង្រឹងទំនាក់ទំនង កិច្ចសហប្របត្តិការ រវាងខេត្តបន្ទាយមានជ័យ -ខេត្តស្រះកែវ

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ កិច្ចប្រជុំឆ្លាស់វេនដែលភាគីថៃ ធ្វើជាម្ចាស់ផ្ទះលើក នេះ បានធ្វើឡើង នៅសាលាហ្គ្រែន បលរូម (Grand Ballroom) អាគារចៅ ព្រះយ៉ា បូឌិនដេឆា...

ចំណុចគោលចំនួនបីដ៏សំខាន់ ដែលរាជរដ្ឋាភិបាលដាក់ចេញដើម្បីការពារពលករនៅក្រៅប្រទេស

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានដាក់ចេញបីចំណុចសំខាន់ៗ ដើម្បីផ្តល់សេវាកម្ម ការពារសិទ្ធិ និងការពារផលប្រយោជន៍ ជូនពលករនៅក្រៅប្រទេស។ ចំណុចសំខាន់ៗទាំងនោះត្រូវបានក្រសួងការងារបញ្ជាក់ថា...

កម្ពុជា-គុយបា ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសអំពីការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្នុងជំនួបកាលពីនៅព្រឹកថ្ងៃទី១៣...

ការវាយប្រហារដោយដ្រូនអ៊ុយក្រែនមួយលើកន្លែងសាង់សង់នាវាយុទ្ធសាស្រ្តមួយនៅទីក្រុងកំពង់ផែ Sevastopolនៅគ្រីម៉េ កាលពីដើមថ្ងៃពុធបណ្តាលអោយរបួសមនុស្ស២៤នាក់ បំផ្លាញនាវាពីរដែលកំពុងជួសជុលនិងបង្កអគ្គិភ័យនៅទីតាំងនោះ។

បញ្ជី​ឈ្មោះ​គណៈរដ្ឋមន្ត្រី​ថ្មី​បាន​បង្ហាញ​នៅ​ថ្ងៃ​ពុធ​នេះ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ូមី​អូ គី​ស៊ី​ដា បានជ្រើសរើស​ស្ត្រី​ជា​រដ្ឋមន្ត្រី​ការបរទេស ហើយ​តែងតាំង​អ្នកនយោបាយ​ម្នាក់ ដែល​បាន​ធ្វើ​ការងារ​ដើម្បី​កសាង​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ជា​រដ្ឋមន្ត្រី​ការពារជាតិ​។​