Day: September 18, 2023

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតអូស្រ្តាលី សាទរចំពោះការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា លោកទាំងពីរបានសាទរចំពោះការរីកចម្រើន និងភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី ខណៈដែលប្រទេសទាំងពីរបានបន្ត និងរក្សាទំនាក់ទំនងលើវិស័យចម្បងៗនានានៅគ្រប់កម្រិត។ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយលោក ចាស្ទីន ខេវីន...

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០យប់ នឹងមានរៀបចំពិធីអបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងព្រឹត្តិការណ៍រដ្ឋបាល រាជធានីភ្នំពេញនឹងធ្វើការផ្សាយបន្តផ្ទាល់នៅបីទីតាំង ដើម្បីឱ្យប្រជាពលរដ្ឋទស្សនាដោយផ្ទាល់បាន។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០យប់ នឹងមានរៀបចំពិធីអបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងព្រឹត្តិការណ៍រដ្ឋបាល រាជធានីភ្នំពេញនឹងធ្វើការផ្សាយបន្តផ្ទាល់នៅបីទីតាំង ដើម្បីឱ្យប្រជាពលរដ្ឋទស្សនាដោយផ្ទាល់បាន។

យប់ថ្ងៃទី ២០ ខែកញ្ញាសម្ដេចប្រមុខរាជរដ្ឋាភិបាលនឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋាន​ប្រាសាទ​កោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិក

ដោយៈមុនីរ័ត្ន, រ៉ាម៉ន/ភ្នំពេញ៖នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០យប់ នឹងមានរៀបចំពិធីអបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងព្រឹត្តិការណ៍រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្សាយបន្ត ផ្ទាល់នៅបីទីតាំង ដើម្បីឱ្យប្រជាពលរដ្ឋទស្សនាដោយផ្ទាល់បាន។...

ឯកអគ្គរដ្ឋទូតអាម៉េរិកលោកផាទ្រីក មើហ្វី បំពេញទស្សនកិច្ចនៅ ខេត្តបន្ទាយមានជ័យ

ដោយៈភ្នំស្វាយ / បន្ទាយមានជ័យ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្សកម្ពុជាលោក  ផាទ្រីក មើហ្វី(  PATRICK MURPHY) នៅពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៣ នេះបានអញ្ជើញបំពេញ​ទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យ ដែលជាដំណើរទស្សនកិច្ចលើក​ដំបូងក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា នេះ ។...

អាជ្ញាធរជាតិអប្សរា បានរកឃើញមានការសាងសង់ខឿនពីរជាន់ នៅរួតទីបីនៃប្រាសាទបាយ័ន ខណៈក្រុមជាងជួសជុល

ដោយៈបាយ័ន/សៀមរាប៖ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ព័ន្ធថ្មីមួយដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ត្រួតគ្នានៅ​រួតទី​បីរបស់ប្រាសាទបាយ័ន។  អាជ្ញាធរជាតិអប្សរាបានឱ្យដឹងលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា ការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងអំឡុងពេលដែលក្រុមការងារបច្ចេកទេសជួស​ជុលប្រាសាទ​កំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធប្រាសាទនៅរួតទីបីនៃប្រាសាទ។  ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន បាននិយាយថា នេះជាលើកទី២ហើយ ដែលក្រុមអ្នកបច្ចេកទេសរកឃើញថា...

គ្រោងលែងសត្វឆ្មាដាវញីមួយក្បាលទៀត ទៅក្នុងព្រៃធម្មជាតិ​នៃ​ឧទ្យានអង្គរបន្ទាប់ពីផ្សាំងរួច

ដោយបាយ័ន/សៀមរាប៖ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)  បានដឹកជញ្ជូនសត្វឆ្មាដាវ(Leopard Cat)  ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះ​សត្វព្រៃភ្នំតាម៉ៅយកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង នឹងធ្វើដោះលែងចូលទៅ​ក្នុងព្រៃធម្មជាតិ​នៃឧទ្យាន​អង្គនៅ​ពេល​ខាងមុខ។ អាជ្ញាធរជាតិអប្សរាបានប្រកាសឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៨ ខែកញ្ញាថា តាមរយៈគម្រោងដោះលែងសត្វព្រៃ​កន្លងមក​គម្រោងនេះទទួលបានជោគជ័យ...

សារមន្ទីរខេត្តឧត្តរមានជ័យរក្សាទុកវត្ថុបុរាណចំនួន១.២៤០រូបដុំ

ដោយ : ប.ជ័យ / ឧត្តរមានជ័យ: វត្ថុបុរាណចំនួន១.២៤០រូប/ដុំត្រូវបានមន្រ្តីជំនាញមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តឧត្តរមានជ័យប្រមូលបានពីគ្រប់មជ្ឈដ្ឋានដើម្បីយកមករក្សាទុកនៅក្នុងសារមន្ទីរខេត្តឧត្តរមានជ័យ។នេះបើតាមលោកហង្ស យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តឧត្តរមានជ័យបានឲ្យដឹង។ មន្រ្តីជំនាញឲ្យដឹងកាលពីថ្ងៃទី១៧ខែកញ្ញាថា ក្រោយបានធ្វើការរុករក ប្រមូល អំពាវនាវយកវត្ថុបុរាណ វត្ថុសិល្ប:ដែលមាននៅសេសសល់នៅតាមប្រាសាទ ទួលប្រាសាទ ទួលបុរាណឬប្រភពទីរក្សាទុកឬមានវត្តមានផ្សេងទៀតពីទីជិតឆ្ងាយ.ដែលរងការបាក់បែកខូចខាតដើម្បីយកមករក្សាទុកចុះបញ្ជីសារពើភណ្ឌវប្បធម័បានចំនួន១.២៤០រូប/ដុំ។...

កូនត្រីចម្រុះចំនួន ៧០ គីឡូក្រាម ត្រូវបានចាក់លែងចូលបឹងធម្មជាតិវិញ ដោយជលផលព្រៃវែង

ដោយៈប.ខុន / ភ្នំពេញៈ ក្រុមការងារផ្នែករដ្ឋបាលជលផលស្ទឹងស្លូត សហការជាមួយគណៈបញ្ជាការឯកភាពស្រុកពាមរក៍ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសជលផល បានមួយករណីដោយធ្វើការរុះរើ និងបំផ្លាញចោលលូស្បៃមុង ចំនួន១៦មាត់  របាំងព្រួលស្បៃមុង ប្រវែង ៩២០ ម៉ែត្រ...

អគារទីស្តីការក្រសួងមហាផ្ទៃថ្មីតម្លៃប្រមាណ៦០លានដុល្លារ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែវិច្ឆិកា

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ  ដែលចំណាយការសាងសង់ប្រមាណ  ៦០លានដុល្លារអាម៉េរិក  នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ...