Month: September 2023

រដ្ឋមន្ត្រីក្រសួងសាធារណការ និងគណៈប្រតិភូក្រុមហ៊ុន Beijing Urban ពិភាក្សាពីការបន្តកិច្ចសហប្រត្តិបត្តិការ អភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន នៅកម្ពុជា

ដោយៈ សុផល / ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Beijing Urban Construction Group Co.,Ltd....

គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី ២៣

ដោយៈសុផល/ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្មចិន លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី ២៣ ( CIFIT 23) នៅទីក្រុង សៀមិន(Xiamen) សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧–៩...

ក្រុមការងារជំនាញ ចុះដោះស្រាយចំណោតលោកយាយម៉ៅ ដែលបាក់ស្រុត​

ដោយៈ សុផល / ភ្នំពេញ៖ ចំណោតលោកយាយម៉ៅ ដែលបាក់ស្រុត​ដោយសារជំនន់ ទឹកភ្លៀងហូរច្រោះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច គ.ម ២២៤+០០៨ ក្នុងខេត្តព្រះសីហនុ បច្ចុប្បន្ននេះ ត្រូវបានក្រុមការងារជំនាញ ចុះដោះស្រាយ​ទប់ស្កាត់​...

គ្រូបង្វឹកកម្ពុជា និងម៉ាកាវ និយាយអ្វីខ្លះ មុនការប្រកួត

ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ គ្រូបង្វឹកកម្ពុជា លោក Felix G.Dalmas បានចាត់ទុកថា ការប្រកួតជាមួយហុងកុង និងម៉ាកាវ គឺជាការត្រៀមលក្ខណៈដ៏ល្អ សម្រាប់តតាំងជាមួយក្រុមប៉ាគីស្ថាន សម្រាប់ការប្រកួតជម្រុះបឋម នៃបាល់ទាត់ ពិភពលោក។ លោកបាននិយាយក្នុងសន្និសីទកាសែតថាៈ...

លោក ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

ដោយៈសុផល/ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក យូអ៊ីណូ អាតស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយសហការី...

ក្រសួងយុត្តិធម៌ នឹងផ្តល់សេវាព្រឹត្តិបត្រថ្កោលទោស តាមរយៈឌីជីថល ជំហានទី២ ខណៈក្រសួង កំពុងដំណើរការ ឱ្យពលរដ្ឋនៅក្រៅប្រទេស អាចស្នើសុំព្រឹត្តិបត្រ ថ្កោលទោសនេះ បាននៅថ្ងៃខាងមុខ

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពីការធ្វើអភិវឌ្ឍលើសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួល ជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រ ថ្កោលទោសដោយបានដាក់ឱ្យដំណើរការ ជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រ ថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន...

ពង្រូលជាសត្វអណ្តាតវែង និងអាចចាប់សត្វល្អិតបាន ប្រមាណ ២ សែនក្បាល ក្នុងមួយថ្ងៃ

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ពង្រូលត្រូវបានគេចាត់ទុកថា ជាសត្វមួយប្រភេទដែលមាន អណ្តាតវែង ហើយពេលខ្លះ អណ្តាតរបស់វា វែងជាងដងខ្លួនទៀតផង។ ជាមួយអណ្តាត ដ៏វែងនេះដែរ ពួកវាបានប្រើអណ្តាត ដើម្បីចាប់សត្វល្អិតរហូតដល់ប្រមាណ ២០០,០០០ ក្បាលក្នុងមួយថ្ងៃ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន...

អ្នកបម្រើការក្នុងសេវាកំសាន្តក្រៅប្រព័ន្ធនៅក្រុងសិរីសោភ័ណមានពេល២ខែកន្លះដើម្បីបានប័ណ្ណសមធម៍ពីរាជរដ្ឋាភិបាល

ដោយ : ប.ជ័យ/បន្ទាយមានជ័យ៖ អ្នកបម្រើការនៅក្នុងសេវាកំសាន្តក្រៅប្រព័ន្ធក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យមានពេល២ខែកន្លះដើម្បីបានចុះឈ្មោះយកប័ណ្ណសមធម៍ពីរាជរដ្ឋាភិបាលដែលមន្ត្រីក្រុមការងារក្នុងខេត្តនេះបានផ្តល់សេវាបែបបទនៅសួនមានជ័យស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០១ខែកញ្ញាដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៣ ។ លោកស្រី ព្រុំ ស្រីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យបានអោយដឹងថា  ការផ្តល់ប័ណ្ណសមធម៍ជិតផុតសុពលភាព ជូនដល់បុគ្គលបំរើការងារក្នុងសេវាកម្មកម្សាន្តនោះគឺ...

ក្នុងសុន្ទរកថាទៅកាន់សភាកាលពីថ្ងៃចន្ទទី១១កញ្ញា នាយករដ្ឋមន្រ្តីថ្មីរបស់ថៃលោកស្រេតថា ថាវីស៊ីន បានប្តេជ្ញាដោះស្រាយបញ្ហា សេដ្ឋកិច្ចរបស់ប្រទេសជាបន្ទាន់ក្រោយព្រះរាជាណាចក្រនេះធ្លាក់ចូលក្នុងភាពមិនប្រាកដប្រជានយោបាយអស់បួនខែនៅពេលសភានិងព្រឹទ្ធសភាមិនអាចព្រមព្រៀងលើការ បង្កើតរដ្ឋាភិបាលថ្មីមួយ។

នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ សហប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាជនជាតិថៃចំនួន បួននាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើពលរដ្ឋថៃមួយគ្រួសារ

ដោយ:មុនីរ័ត្ន/ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា បានសហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់កំណត់បាន និងឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃ ចំនួនបួននាក់ ដែលកំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារ...