FACEBOOK ដាក់ឲ្យដំណើរការនូវ មជ្ឈមណ្ឌលព័ត៌មានកូវីដ-១៩ នៅ កម្ពុជា ដើម្បីផ្តល់ជួនពលរដ្ឋនូវព័ត៌ មានសំខាន់ៗ អំពីការរាតត្បាតជា សកលរបស់វីរុសនេះ

150
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ ក្រុមហ៊ុនFacebook បានប្រកាសនៅ ថ្ងៃនេះថា មជ្ឈមណ្ឌល ព័ត៌ មាន វី រុស កូរ៉ូ ណា ឬកូវីដ-១៩ (Coronavirus (COVID-19) Information Center) បច្ចុប្បន្ន កំពុង តែ ដាក់ ឲ្យ ដំណើរ ការ ជា ភា សារ ខ្មែរ ក្នុង គោល បំណង បង្កើត មជ្ឈមណ្ឌល ព័ត៌មានសំខាន់ៗសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការ ស្វែង រក ព័ត៌មាន ថ្មី ៗ អាច ជឿ ទុក ចិត្ត បាន ក៏ដូច ជា ការ ណែនាំ ផ្សេង ៗពី អាជ្ញា ធរ សុខាភិបាល ដែលពួក គាត់អាច អនុ វត្ត តាម ដើម្បី អាចរក្សា សុខ ភាព ល្អ និង ជួយគាំទ្រ ដល់ ក្រុម គ្រួសារ និង សហ គមន៍ របស់ ពួក គាត់ ។

មជ្ឈមណ្ឌល ព័ត៌ មាន កូវីដ-១៩ ដែល ស្ថិតនៅ ខាងលើNews Feed ប្រមូលផ្តុំទៅ ដោយ ព័ត៌ មាន ថ្មី ៗ អំពី វីរុសកូវីដ-១៩ និងការ ណែនាំផ្សេង ៗ ពី អាជ្ញា ធរ សុខា ភិបាល ជាតិ និង អន្តរជាតិ ។ មាតិ ការ ព័ត៌ មាន ទាំងនោះអាច រក បានជាង ៤០ ភាសាផ្សេងៗគ្នា ដើម្បី ផ្តល់ ភាព ងាយ ស្រួល ដល់អ្នកប្រើប្រាស់នៅប្រទេសផ្សេងៗ ។
ផ្នែក ខាង លើ នៃ មជ្ឈ មណ្ឌល នេះរួមមាន មាន ព័ត៌ មាន ថ្មី ៗ ប្រចាំ ថ្ងៃ អំពី ស្ថិតិ សំខាន់ ៗ និង ព័ត៌ មានសំខាន់ៗ ទូ ទាំង ពិភព លោក និង ទូ ទាំង តំបន់ ។

មជ្ឈមណ្ឌលនេះ ក៏ នឹង ប្រមូល ផ្តុំ ទៅ ដោយ ការ ណែនាំ ដ៏ល្អ ទៅលើ ការ កំណត់ គម្លាត ក្នុង សង្គម វិធី ការ ពារ និង ការ ណែ នាំ ដែល ត្រូវ ធ្វើ ផងដែរ នៅ ពេល ដែលអ្នក មាន អារ ម្មណ៍ មិនស្រួល ខ្លួន ។

អ្នក ប្រើប្រាស់ អាច ជ្រើស រើស ធ្វើការ តាម ដាន មជ្ឈមណ្ឌល នេះ ដើម្បី ទទួល បាន នូវ ព័ត៌ មាន ថ្មី ៗ ពី អាជ្ញា ធរ សុខា ភិបាល នៅលើ News Feed របស់ ខ្លួន ។
លោក Mark Zuckerberg ស្ថាប និក និង ជា នា យក ប្រតិបត្តិ ក្រុមហ៊ុន Facebook មាន ប្រសាសន៍ ថា៖ «ចំណុចជា អា ទិភាព និង ការ យក ចិត្ត ទុក ដាក់ ជា ចម្បង សម្រាប់ យើង គឺ ការ ធានាឲបាន ថា អ្នកប្រើប្រាស់ មាន ភាព ងាយ ស្រួល ក្នុង ការ ទទួលបានព័ត៌ មាន ពី ប្រភព សុខា ភិបាល ដែល អាច ទុក ចិត្ត បាន » ។

លោក Zuckerberg បាន បន្ថែម ទៀត ថា៖ «ក្រោម កិច្ច សហ ប្រតិ បត្តិ ការណ៍ ជា មួយ នឹង ដៃគូ សុខា ភិបាល ជាច្រើន របស់ យើង ក្រុមហ៊ុន បាន បង្កើត ឡើង នូវ មជ្ឈមណ្ឌល ព័ត៌ មាន វីរុស កូរ៉ូ ណា មួយ ដែល នឹង បង្ហាញ នៅ លើ គណ នី Facebook របស់ អ្នកប្រើប្រាស់គ្រប់ គ្នា ។ យើង នឹង ចាប់ ផ្តើម ដាក់ ឲ្យដំណើរ ការ នូវ កម្មវិធីនេះ នៅ សហ អាមេរិក និង អឺ រ៉ុប ក្នុង រយៈ ពេល ២៤ ម៉ោង ទៀត ហើយនិងពង្រីកទៅ កន្លែង ជា ច្រើន ផ្សេង ទៀត ក្នុង ពេល ខាងមុខ ។ គោល ដៅ របស់ក្រុមហ៊ុន គឺ ការដាក់ ផ្តល់ជួនព័ត៌ មាន ដែល អាច ជឿ ទុក ចិត្ត បាន ពីអង្គភាព នានា ដូច ជា ពី មជ្ឈមណ្ឌល គ្រប់គ្រង ជំ ងឺឆ្លង និង អង្គ ការ សុខភាព ពិភពលោក ដល់ ប្រើប្រាស់ សេវា របស់ យើងគ្រប់គ្នា »៕/B