Honda X-ADV មាន​លក់​នៅ​វៀតណាម​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ​

1508
ចែករម្លែក

​ក្រុមហ៊ុន​នាំចូល​មួយ​របស់​វៀតណាម​បាន​នាំយក​ម៉ូតូ Honda X-ADV ទៅ​លក់​ក្នុងប្រទេស​របស់ខ្លួន​ដែលមាន​ថ្លៃ​ដល់ ៥៤៩ លាន​ដុង (​ប្រហែល ២៤ ១០០ ដុល្លារ​) អាច​ទិញ​រថយន្ត​បាន​មួយ​។​

X-ADV ជា​ម៉ូតូ​ដ៏​ខ្លាំង​មួយ​របស់ Honda ដែល​បាន​បង្ហាញខ្លួន​ឡើង​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្នុង​កម្មវិធី EICMA ដែល​ធ្វើឡើង​ក្នុងប្រទេស​អ៊ីតាលី​។ រូបរាង​របស់ X-ADV រចនា​ឡើង​ដោយ​ក្រុមការងារ Honda ក្នុងប្រទេស​អ៊ីតាលី​ផ្ទាល់​។​

​មាន​បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង ៧៤៥ សេ​សេ​, បញ្ចុះ​កម្ដៅ​ដោយ​ទឹក និង មាន​ប្រអប់លេខ ៦ វគ្គ​។ ម៉ូតូ​នេះ​មាន​ទម្ងន់​ធ្ងន់​ដល់ ២៣៨ គីឡូក្រាម ដែលមាន​ធុង​ផ្ទុក​ប្រេង​ចំណុះ ១៣ លីត្រ ហើយ​មានការ​អះអាងថា ១ លីត្រ​ជិះ​បាន​ចម្ងាយ ២៧ គ​.​ម​។​

​មុខងារ​ពិសេសៗ​រួមមាន​ប្រព័ន្ធ​ហ្វ្រាំង ABS ភ្លោះ​, កុង​ទ័​រ​ឌីជីថល​, ឃ្លុប​ដាក់​ឥ​វ៉ាន់​ក្រោម​កែប​ទំហំ ២១ លីត្រ និង មាន​មុខងារ​គ្រប់គ្រង​ការចុះ​ជម្រាល​ទៀតផង​។ បញ្ជាក់ថា​កាលពីដើម​ខែឧសភា​មានការ​ប្រកាស​ពី​តម្លៃ​ម៉ូតូ​នេះ​សម្រាប់​លក់​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន ដែលមាន​តម្លៃ​ចាប់ពី ១០ ៧០០ ដុល្លារ​៕ ប្រភព​៖ vnexpress/Sabay​