National Geographic បញ្ចេញ​រូបភាព​ថ្មីៗ​គួរឱ្យ​ចាប់អារម្មណ៍​នៅមុន​ខួប ៥០ ឆ្នាំ​នៃ​ទិវា​ផែនដី​

198
ចែករម្លែក

គិត​មកទល់ពេលនេះ​វា​មាន​រយៈពេល ៥០ ឆ្នាំ​ហើយ​ចាប់តាំងពី “​ទិវា​ផែនដី​” (Earth Day) ឮ​លើកដំបូង​ត្រូវបាន​ប្រារព្ធ​ឡើង​។​ហើយ​លេខ​ចុះផ្សាយ​ចេញ​ឆាប់ៗ​នេះ​របស់​ទស្សនាវដ្ដី National Geographic នឹង​បង្ហាញថា ការប្រែប្រួល​អាកាសធាតុ​មាន​សារៈសំខាន់​ប៉ុណ្ណា នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដែល​រាប់​ចាប់ពី​ស្បៀងអាហារ​រហូតដល់​ការដឹកជញ្ជូន​។​
​ ​
​បន្ទាប់ពី​លេខ​ចុះផ្សាយ​មាន​ចំណងជើង​ថា Silent Spring ដែលជា​ស្នាដៃ​លក់ដាច់​បំផុត​របស់លោកស្រី រ៉ា​ឆែ​ល ខា​សុន (Rachel Carson) ត្រូវបាន​ចុះផ្សាយ​ក្នុង​ឆ្នាំ​១៩៦២ ពលរដ្ឋ​ទូទាំង ពិភពលោក និង​នៅក្នុង​សហរដ្ឋ​អាម៉េរិក បានចាប់ផ្ដើម​គិតគូរ​អំពី​បរិស្ថាន​ច្រើនជាង​មុន​។​
​ ​
កត្តា​នេះ​បាន​ឈានទៅដល់​ការ​ប្រារព្ធ “​ទិវា​ផែនដី​” លើកដំបូង​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​១៩៧០ នៅពេល​ពលរដ្ឋ​អាម៉េរិក ២០ លាន​នាក់​ធ្វើបាតុកម្ម​តាម​ដងផ្លូវ សួនឧទ្យាន និង​ប្រមូល​ផ្ដុំគ្នា​នៅតាម​ឆ្នេរសមុទ្រ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ឱ្យបាន​ច្រើន លើ​បរិស្ថាន​។
​ ​
ហើយ​ខាងក្រោម​នេះ​ជា​រូបភាព​ថ្មីៗ​ដកចេញ​ពី​លេខ​ចុះផ្សាយ Earth Day ខែមេសា ឆ្នាំ​២០២០ របស់​ទស្សនាវដ្ដី National Geographic ដែល​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល អាកាសធាតុ​៕ ប្រែ​សម្រួលៈ​ខុម​