Newcastle មានប្រៀប​ជាង Liverpool និង Man Utd រឿង​ដណ្តើម កាលី​ដូ កូ​លី​បាលី​

105
ចែករម្លែក

កាលី​ដូ កូ​លី​បាលី (Kalidou Koulibaly) នឹង​បង្កើត​ភាពជា​ដៃគូ​បាន​យ៉ាង​ល្អ​ជាមួយនឹង​កីឡាករ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) នៅ​ក្លឹប Liverpool ប៉ុន្តែ​ក្លឹប Newcastle បាន​បោះ​មួយ​ជំហាន មុន​ក្លឹប Liverpool និង​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក្នុង​ការតាមប្រមាញ់​ខ្សែការពារ​របស់​ក្លឹប Napoli រូបនេះ​។​
​ ​
​នេះ​គឺជា​ការលើកឡើង​របស់​អ្នកកាសែត​ឈ្មោះ ប៉ាវ​ឡូ អេ​ស្ប៉ូ​ស៊ី​តូ (Paolo Esposito) ដែល​អះ អាង​ថា ក្លឹប Newcastle បានផ្តល់​កញ្ចប់​ប្រាក់​ឈ្នួល​ដល់​ខ្សែការពារ​រូបនេះ ល្អប្រសើរ​ជាង​ក្លឹប Liverpool និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​កូ​លី​បាលី ជា​កីឡាករ​អន្តរជាតិ​របស់​សេ​ណេ​ហ្គា​ល់​បាន​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់ យូ​ណាយ​ធី​ត ប៉ុន្តែ​ក៏មាន​ការភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្លឹប Liverpool ផងដែរ​។​
​ ​
​ប៉ុន្តែ​ខ្សែការពារ​តម្លៃ​៦២​លាន​ផោន​រូបនេះ​ក៏​ជាទី​ចាប់អារម្មណ៍​ពី​អនាគត​ម្ចាស់​ថ្មី​របស់​ក្លឹប Newcastle ផងដែរ នេះ​បើតាម​ការលើកឡើង​រប​ស់លោក អេ​ស្ប៉ូ​ស៊ី​តូ​។​
​ ​
​មានការ​ភ្ជាប់​ក្លឹប Juventus ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ កូ​លី​បាលី​ប៉ុន្តែ​អ្នកកាសែត​រូបនេះ​និយាយថា ក្លឹប​យក្ស​នៅ​អ៊ីតាលី​នេះ​មិនអាច​មានលទ្ធភាព​នាំយក​កីឡាករ​រូបនេះ​ទេ ដោយសារតែ​តម្លៃ​។
​ ​
​លោក អេ​ស្ប៉ូ​ស៊ី​តូ បាន​និយាយថា “​ក្លឹប Juventus គ្មាន​កម្លាំង​ហិរញ្ញវត្ថុ​ក្នុង​ការទិញ កាលី​ដូ កូ​លី​បាលី ទេ​។ ខ្ញុំ​ជឿថា គាត់​នឹង​ទៅលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ទី​ដែល​ក្លឹប Newcastle មាន​ជំហរ​រឹងមាំ​ជាង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ កាលី​ដូ កូ​លី​បាលី (Kalidou Koulibaly)