TYDAទទួលថវិកាជិត២០ម៉ឺនដុល្លា និងសម្ភារបរិក្ខាពេទ្យដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩

99
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានទទួលថវិកាចំនួន២០ម៉ឺនដុល្លា រួមទាំងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀតពីក្រុមហ៊ុនShenzhou (Cambodia) Co., Ltd ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺCovid-19។

នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាស្របពេលដែលយើងទាំងអស់គ្នាមានតម្រូវការ និងភាពចំបាច់នៃការចូលរួមពីសប្បុរសជនក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាតមេរោគផ្លូវដង្ហើមថ្មីCovid-19 នឹងលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ មានសប្បុរសជនមួយចំនួនបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។

ថ្នាក់ដឹកនាំសមាគមសូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ចចំពោះសប្បុរសជនដែលមានទឹកចិត្ត និងបំណងចូលរួមសកម្មភាពមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមTYDA។

ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ចចំពោះសប្បុរសជនដែលមានទឹកចិត្ត និងបំណងចូលរួមសកម្មភាពមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមTYDA៕/B